ខ្មែរណូត

ស្វែងរក

  • កីឡា

    ប្រធានកីឡារបស់ Barcelona លោក Segura និយាយថា៖ Neymar អាចនឹងត្រលប់មក Barcelona វិញនៅក្នុងពេលអនាគត

    BY Khmernote Media November 19, 2018
    ប្រធានកីឡារបស់ Barcelona លោក Segura និយាយថា៖ Neymar អាចនឹងត្រលប់មក Barcelona វិញនៅក្នុងពេលអនាគត

    លោក Pep Segura ដែលជាប្រធានកីឡារបស់ក្លិប Barcelona បានបដិសេធមិននិយាយពីលទ្ធភាពដែលខ្សែប្រយុទ្ធ Neymar គ្រោងនឹងចាកចេញពីក្លឹប Paris Saint-Germain ត្រលប់មកកាន់ទឹកដី Camp Nou វិញនៅក្នុងពេលអនាគត។

    ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona កាលពីចុងឆ្នាំ 2017 កន្លងទៅដើម្បីងាកទៅចូលរួមជាមួយនឹងក្លឹបអ្នកមានបារាំង PSG ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 222លានអឺរ៉ូ។ ក្រោយពេលទៅដល់ PSG ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះបានក្លាយជាកីឡាករនាំលេងដ៏សំខាន់របស់ក្លឹប ប៉ុន្ដែពេលនេះ Neymar កំពុងមានពាក្យចចាមអារាមជាច្រើនថារូបគេនឹងត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញក្នុងពេលឆាប់ៗនេះ ក្រោយ Neymar កំពុងមានទំនាក់ទំនងជាមួយនឹង Real Madrid និង Barcelona។

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Marca បានលើកឡើងថា៖ ក្លឹបអ្នកមានបុណ្យ Barcelona បានដឹងថា Neymar ចង់វិលត្រលប់មកកាន់ក្លឹបវិញ (Barcelona) ហើយពួកគេពិតជាសប្បាយចិត្តក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះត្រលប់មកវិញ។ យោងតាមការរាយកណ៍៖ Barcelona នឹងមានឱកាសចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Neymar មកវិញនៅក្នុងរដូវក្ដៅខាងមុខនេះ ឫក៏ក្នុងពេលអនាគត។

    បុត្រ

    ប្រភព៖ 90min

    Share This Post: