រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន ចាប់ផ្ដើមការធ្វើតេស្តទ្រង់ទ្រាយធំ ចំពេលមានការកើនឡើងថ្មីៗនៃករណីជំងឺកូវីដ១៩
- BY
- autoadmin
- April 25, 2022
រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន បានចាប់ផ្តើមការធ្វើតេស្តទ្រង់ទ្រាយធំរបស់ខ្លួន សម្រាប់ប្រជាជនរាប់លាននាក់ បន្ទាប់ពីបានមើលឃើញពីការកើនឡើងនៃករណីជំងឺ COVID-19 នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានBBC។ ស្រុក Chaoyang បានរាយការណ៍ពីករណីថ្មីចំនួន ២៦ ករណី កាលពីចុងសប្តាហ៍កន្លងទៅ ដែលជាចំនួនខ្ពស់បំផុតរហូតមកដល់ពេលនេះ នៅក្នុងការផ្ទុះឡើងចុងក្រោយរបស់ទីក្រុងប៉េកាំង។ ពលរដ្ឋត្រូវបានគេឃើញមកតម្រង់ជួរ នៅខាងក្រៅផ្សារទំនើប និងហាងនានា ដើម្បីចាំទិញស្បៀងបម្រុង បើទោះបីជាមានការធានាពីរដ្ឋាភិបាលថា នឹងផ្គត់ផ្គង់អាហារឱ្យគ្រប់គ្រាន់ក៏ដោយ។

វាកើតឡើងចំពេលដែលមានការភ័យខ្លាចថា ទីក្រុងប៉េកាំងអាចប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នាទៅនឹងទីក្រុងសៀងហៃ ខណៈមនុស្សជិត ២៦លាននាក់ នៅទីនោះ ត្រូវបានបិទខ្ទប់នៅក្នុងផ្ទះរបស់ពួកគេអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។
អ្នកស្រុកសរុប ៣.៥ លាននាក់ នៅក្នុងសង្កាត់ Chaoyang ដ៏ធំបំផុតរបស់ទីក្រុងប៉េងកាំង នឹងឆ្លងកាត់ការធ្វើតេស្តចំនួន ៣ជុំ នេះបើយោងតាមការជូនដំណឹងដោយក្រុមការពារជំងឺរបស់ទីក្រុង។ ដំណឹងនេះបានជំរុញឱ្យអ្នកស្រុកប្រញាប់ប្រញាល់ រកស្តុកទុកសម្ភារៈសំខាន់ៗ ដែលធ្វើឱ្យមានការតម្រង់ជួរចាំទិញទំនិញពីផ្សារទំនើប និងហាងលក់រាយនានា។ ផ្សារទំនើបធំៗរបស់ទីក្រុងប៉េកាំង ក៏បានពង្រីកម៉ោងបើករបស់ពួកគេផងដែរ ដើម្បីសម្រួលដល់តម្រូវការកើនឡើង៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






