នេះហើយស្នេហ៍ពិត! បុរសថៃម្នាក់ សុខចិត្តបរិច្ចាគក្រលៀនឲ្យប្រពន្ធដែលធ្លាក់ខ្លួនឈឺនៅពេទ្យជាង ៤ឆ្នាំ ព្រោះចង់ឱ្យនាងធូរស្បើយ តែប្រពន្ធមិនព្រមទទួល ខ្លាចប្តីបរិច្ចាគហើយប៉ះពាល់សុខភាព
- BY
- autoadmin
- April 26, 2022
ថៃ៖ យោងតាមសារព័ត៌មាន thairath បានឱ្យដឹងថា បុរសជនជាតិថៃម្នាក់ បានសម្រេចចិត្តបរិច្ចាគក្រលៀនម្ខាងដល់ប្រពន្ធជាទីស្រលាញ់របស់ខ្លួនដែលធ្លាក់ខ្លួនឈឺនៅពេទ្យអស់រយៈពេលជាង ៤ឆ្នាំ។ បើតាមការបញ្ជាក់ពី បុរសជាស្វាមី បានឲ្យដឹងថា ប្រពន្ធរបស់គាត់មិនព្រមទទួលយកការបរិច្ចាគរបស់គាត់ឡើយ។

លោក Dollar rattakul ដែលត្រូវជាស្វាមីបានផុសនិងផ្សារភ្ជាប់ជាមួយខ្លឹមសារថា៖ “ថ្ងៃនេះបានមកពិនិត្យក្រលៀន (Kidney matching) ដើម្បីត្រៀមបរិច្ចាគអោយភរិយា ប៉ុន្តែភរិយាមិនព្រមទទួល ព្រោះនាងបារម្មណ៍ខ្លាចស្វាមីនឹងសល់តែក្រលៀនម្ខាង ប៉ុន្តែលោកបានឆ្លើយតបទៅវិញថា កុំថាឡើយក្រលៀនតែម្ខាង សូម្បីតែកែវភ្នែកទាំងសងខាងក៏ផ្តល់អោយបានដែរ តើអ្នកដឹងទេថានោះគឺជាអ្វីដែលតិចតួចបំផុតដែលខ្ញុំអាចធ្វើដើម្បីអូន ប្រសិនបើបងអាចផ្តល់ភ្នែកដល់អូនបានក៏បងនឹងផ្តល់ដែរ។ តើវាខុសត្រង់ណាប្រសិនបើយើងចង់ធ្វើអ្វីមួយដើម្បីមនុស្សដែលយើងស្រឡាញ់អោយនាងបានធូរស្រាល រឺមានអាការៈប្រសើរឡើង បើទោះជានាងអាចមានសេចក្តីសុខកើនឡើងតែបន្តិចក៏ល្អដែរ។ ថ្ងៃនេះបងនៅតែសង្ឃឹមថា អូនព្រមទទួលបើទោះជាអាយុកាលនៃក្រលៀនរបស់បងវាច្រើនជាងការទទួលបាននៅការបរិច្ចាគពីអ្នកដែលមានអាយុតិចជាងក៏ដោយ ប៉ុន្តែយើងនឹងតស៊ូជាមួយគ្នាដរាបណានៅមានខ្យល់ដង្ហើមហើយក៏នឹងមិនមានថ្ងៃអស់សង្ឃឹមដែរ”។
គួរបញ្ជាក់ថា ក្រោយភរិយារបស់លោក Dollar rattakul បានធ្លាក់ខ្លួនឈឺដោយជម្ងឺដាច់សរសៃឈាមខួរក្បាល បណ្តាលអោយកែវភ្នែកទាំងសងខាងមើលមិនឃើញ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាង ៤ឆ្នាំ ដោយជម្ងឺ SLE (Systemic lupus Erythematosus) រឺជម្ងឺអូតូអ៊ុយមីន(ជម្ងឺដែលប្រព័ន្ធភាពសុំាប្រឆាំងនឹងខ្លួនឯង) ដែលត្រូវតស៊ូនិងការប្រើថ្នាំជាង ២០ឆ្នាំ។ ប៉ុន្តែខណៈពេលនេះភរិយាលោកក៏បានត្រឡប់មកសម្រាកព្យាបាលនៅផ្ទះវិញដោយមានលោក Dollar rattakul នៅមើលថែជាប់រហូត៕



អត្ថបទ៖ Bee
ប្រភព៖ thairath
- Share This Post:






