អន្តរជាតិ

សូមចូលរួមរំលែកទុក្ខ! លោកយាយជនជាតិជប៉ុន ដែលមានអាយុវែងជាងគេបំផុតនៅលើពិភពលោក ដោយ Guinness World Records ពេលនេះបានទទួលមរណភាពហើយ

BY
autoadmin
April 25, 2022

លោកយាយជនជាតិជប៉ុនឈ្មោះថា Tanaka Kane ដែលត្រូវបានទទួលស្គាល់ថា ជាមនុស្សមានវ័យចំណាស់ជាងគេលើពិភពលោក បានទទួលមរណភាពហើយ នៅក្នុងវ័យ ១១៩ឆ្នាំ។ មន្ត្រីនៃខេត្ត Fukuoka ភាគខាងលិចរបស់ប្រទេសជប៉ុន បាននិយាយថា លោកយាយ Tanaka បានស្លាប់កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង។ មុននេះ លោកយាយរស់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ ក្នុងទីក្រុង Fukuoka ភាគខាងជើងនៃកោះ Kyushu។

ជម្រាបដែរថា លោកយាយ Tanaka បានកើតនៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩០៣ ហើយលោកយាយធ្លាប់ត្រូវបានបញ្ជាក់ដោយ Guinness World Records ថា លោកយាយគឺជាមនុស្សមានវ័យចំណាស់បំផុត ដែលកំពុងរស់រានមានជីវិតនៅក្នុងសម័យបច្ចុប្បន្ន។ អាហារដែលលោកយាយ Tanaka ចូលចិត្តបំផុត គឺសូកូឡា និងសូដា ហើយលោកយាយធ្លាប់ត្រូវបានគេរំពឹងថា នឹងមានសង្ឃឹមអាចមានសុខភាពល្អរហូតដល់គាត់មានអាយុ ១២០ឆ្នាំ ប៉ុន្តែគួរឱ្យសោកស្ដាយណាស់ លោកយាយបានលាចាកលោកមុនកាលកំណត់។

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: