អន្តរជាតិ

នារីជនជាតិចិនម្នាក់ ប្រកាសពីថ្លៃបណ្ណាការដ៏ច្រើនលើសលប់ដោយលើកហេតុផលថា ដោយសារតែនាងមានសម្រស់ស្រស់ស្អាតដាច់គេ

BY
autoadmin
April 27, 2022

គេហទំព័រ ETtoday បានបើកបង្ហាញរឿងរ៉ាវដែលកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើសង្គមអនឡាញ ក្រោយពីបុរសម្នាក់កំពុងតែឡាយផ្ទាល់ ហើយក៏បានជួបជាមួយនារីជនជាតិចិនដ៏ស្រស់ស្អាតម្នាក់ មកពីទីក្រុង ឈើងទូ ប្រទេសចិន។ ក្រោយឃើញនាង លោកបានចូលទៅសម្ភាសន៍ ហើយនៅពេលដែលដឹងថានាងនៅលីវ លោកក៏បានសួរទៅនារីដ៏ស្រស់ស្អាតម្នាក់នោះថា «នៅថ្ងៃអនាគតបើកញ្ញាមានមិត្តប្រុស តើកញ្ញានឹងទារថ្លៃបណ្ណាការរឺទេ ហើយបើទារតើប៉ុន្មានដែរ?»

 

 

នារីដ៏ស្រស់ស្អាតម្នាក់នោះ ក៏បានឆ្លើយតបថា៖ «១០០ លានយ៉ន់ចិន) ខ្ញុំចង់រៀបការហើយប្រាកដថា ខ្ញុំនឹងបានរៀបការជាមួយគ្រួសារអភិជន»។ ដំបូងបុរសដែលជាអ្នកសម្ភាសន៍នោះស្មានតែនាងនិយាយលេង ប៉ុន្តែនាងនៅតែបន្តទៀតថា «ប្រសិនបើខ្ញុំចង់រកសង្សារ នោះខ្ញុំនឹងយកបុរសដែលមានទ្រព្យសម្បត្តិប្រាកដណាស់ ជាពិសេសខ្ញុំចូលចិត្តបុរសដែលជិះឡាន Rolls Royce ព្រោះខ្ញុំគិតថា «ខ្ញុំស្រស់ស្អាតជាងនារីផ្សេងដាច់»។ ក្រៅពីនេះនាងបាននិយាយដល់លក្ខខណ្ឌប្រាក់ខែរបស់អនាគតស្វាមីនាងទៀតថា ស្វាមីនាងត្រូវតែរកចំណូលបានមិនតិចជាង ២សែនយ៉ន់ ព្រោះនាងត្រូវការចំណាយក្នុងមួយខែមិនតិចជាង ៨មុឺនយ៉ន់ឡើយ»៕

គួរបញ្ជាក់ផងដែរថា ក្រៅពីវីដេអូសម្ភាសន៍នាងបានផុសទៅតាមបណ្តាសង្គមអនឡាញហើយ ទទួលបានការវិភាគស៊ែររំលែកតៗគ្នាជាច្រើនព្រមទាំងសួរអំពីគំនិតយោបល់គ្នាផងដែរ៕

 

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: