ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ៖ ចិត្តជាឪពុក! លោកតាវ័យ ៧០ឆ្នាំប្រកបរបរធ្វើកាំបិត តស៊ូរហូតអាចបញ្ជូនកូន ៣នាក់ឱ្យរៀនទាល់តែចប់បរិញ្ញាបត្រគ្រប់ៗគ្នា

    BY autoadmin April 26, 2022
    ថៃ៖ ចិត្តជាឪពុក! លោកតាវ័យ ៧០ឆ្នាំប្រកបរបរធ្វើកាំបិត តស៊ូរហូតអាចបញ្ជូនកូន ៣នាក់ឱ្យរៀនទាល់តែចប់បរិញ្ញាបត្រគ្រប់ៗគ្នា

    ថៃ៖ យោងតាមប្រភពព័ត៌មានបានអោយដឹងថា លោកតាវ័យ៧០ឆ្នាំ មានឈ្មោះថា Nanthawat roengkitipiboon មកពីស្រុក សាន់ខាក់បុរី មានអាជីពជាជាងធ្វើកាំបិតតាំងពីអាយុ២០ ឆ្នាំមកម្ល៉េះ។ អាជីពនេះគាត់បានបន្តមកតាំងពីជំនាន់ដូនតាមក ហើយលោកតា Nanthawat បានប្រកបអាជីពជាជាងធ្វើកាំបិតដោយអាចរកចំណូលបានពីចន្លោះ ៤០០បាត (ជាង១២ដុល្លារ) រហូតដល់ ២,៥០០បាត (ជាង ៨០ដុល្លារ) ក្នុងមួយដើម ថែមទាំងអាចបញ្ជូនកូនរៀនចប់បរិញ្ញាបត្របានគ្រប់គ្នា។

    ក្នុងវ័យដែលដែកាន់តែជរាលោកតាបានពោលទាំងស្តាយថា៖ «កូនៗគេនាំគ្នាទៅធ្វើការងារផ្ទាល់ខ្លួនអស់ ស្តាយណាស់គ្មានអ្នកបន្តអាជីពដែលមានតាំងពីជំនាន់ដូនតា »។ ជាមួយគ្នានេះ លោកតាថែមទាំងបន្តទៀតថា៖ «តាមការពិតអាជីពមួយនេះអាចរកចំណូលបានរយៈពេលយូរ ប៉ុន្តែក្មេងៗសម័យនេះមិនមានភាពអត់ធ្មត់ទេ ប្រសិនបើមានភាពអត់ធ្មត់ និងទឹកដៃល្អជាងនេះបន្តិចទៀត អាចបើកហាងផលិតកាំបិតលក់បានតែម្តង ដោយមិនចាំបាច់ទៅធ្វើជាបុគ្គលិកសុីប្រាក់ខែគេឡើយ»។ មិនតែប៉ុណ្ណោះ អាជីពនេះថែមទាំងអាចហ្វឹកហាត់អោយមនុស្សមានចិត្តត្រជាក់ ចេះអត់ធ្មត់ ព្រោះទាំងនឿយហត់ ទាំងក្តៅ ប៉ុន្តែបើយើងចេះអត់ធ្មត់ ធ្វើដោយចិត្តត្រជាក់នោះលទ្ធផលនៃការផលិតកាំបិតចេញមកពិតជាទទួលបានទាំងភាពស្រស់ស្អាតនិងមានគុណភាពល្អទៀតផង៕

    អត្ថបទ៖ Bee
    ប្រភព៖ khaosod

    Share This Post: