ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតថៃ បង្ហាញពីសញ្ញាណតឿនអោយដឹងអំពីជំងឺមហារីកមាត់ ដែលយើងគួរតែដឹង

    BY autoadmin April 27, 2022
    វេជ្ជបណ្ឌិតថៃ បង្ហាញពីសញ្ញាណតឿនអោយដឹងអំពីជំងឺមហារីកមាត់ ដែលយើងគួរតែដឹង

    យោងតាមប្រភពព័ត៌មានរបស់ Thairath បានបង្ហាញអោយដឹងអំពី «ជម្ងឺមហារីកមាត់» ព្រមជាមួយនឹងការណែនាំពីវិធីជៀសវាងការកើតជំងឺនេះឡើង ហើយប្រសិនបើមានអាការៈខុសពីធម្មតាប្រញាប់ទៅពិនិត្យផងដែរ។ ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត Somsak aunkhamsen បានលើកឡើងថា៖ ជំងឺមហារីកមាត់ កើតឡើងពីការខុសប្រក្រតីនៃកោសិកានៅក្នុងមាត់ បើទោះបីជាមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់ណាមួយក៏ដោយ ប៉ុន្តែក៏មានចំណុចដែលអាចប្រឈមនឹងការកើតដូចជា ការជក់បារី ការផឹកស្រា ការទទួលទានម្លូស្លា ការឆ្លងមេរោគ HPV រឺការមានរបួសរ៉ំារ៉ៃនៅក្នុងបរិវេណមាត់ជាដើម។

    លោកវេជ្ជបណ្ឌិត បានបន្តថា៖ ចំពោះអាការៈភាគច្រើនមានដូចជា៖ មានច្រាំងសរៗនៅលើអណ្តាត អញ្ចាញធ្មេញ មានកន្តួលនៅបរិវេណ ក្រអូមមាត់បើទុកយូរវានឹងប៉ោងឡើង ព្រមទាំងប្រកាសជូនប្រជាជនអោយមានការប្រុសប្រយ័ត្នប្រសិនបើមានអាការៈខុសប្រក្រតីប្រញ៉ាប់ទៅពិនិត្យនៅឯមន្ទីរពេទ្យមុននឹងវាកាន់តែរាលដាលជាងនេះទៅទៀត៕

    អត្ថបទ៖ Bee
    ប្រភព៖thairath

    Share This Post: