អន្តរជាតិ

ខ្មាសគេមិនស្ទើរ! DJ ដ៏ល្បីឈ្មោះគឺ DJ Soda ត្រូវបានគេបណ្តេញចេញពីយន្តហោះនៅអាមេរិក ដោយសារស្លៀកខោមានអក្សរបែបនេះ

BY
autoadmin
April 28, 2022

យោងតាមការចុះផ្សាយនៅលើសារព័ត៌មាន Sanook បានអោយដឹងថា Dj Soda រឺ កញ្ញា wang Sohee ដែលជា Dj ស្រីដ៏ល្បីមួយរូបរបស់ប្រទេសកូរ៉េខាងត្បូង បានផុសរៀបរាប់នៅក្នុងគណនី Instagram ផ្ទាល់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីរូបនាងត្រូវបានសមត្ថកិច្ចនាំនាងចុះពីលើយន្តហោះ ព្រោះតែការរៀបចំខ្លួនមិនសមរម្យ ព្រមទាំងមានការបញ្ជាអោយនាងដូរខោចេញ ដោយសារតែខោនោះមានសរសេរពាក្យថា “Fuck you”។

Dj Soda បានរៀបរាប់បន្តទៀតថា កន្លងមកនាងបានធ្លាប់ស្លៀកខោមួយនេះចេញប្រគុំតន្ត្រី Concert រាល់ដងនៅសហរដ្ឋអាមេរិច ចំណែកក្រុមហ៊ុនអាកាសចរណ៍ក៏មិនមានប្រតិកម្មអ្វី នៅពេលដែលនាងដើរទៅ Check in និងអង្គុយលើយន្តហោះហើយ។ ប៉ុន្តែថ្មីៗនេះខណៈពេលដែលនាងកំពុងអង្គុយផឹកភេសជ្ជៈនៅលើយន្តហោះ American Airline ស្រាប់តែសមត្ថកិច្ចដើរមកប្រាប់ខ្ញុំអោយនាំយកកាបូបចេញពីទៅក្រៅដោយមិនបានប្រាប់អំពីមូលហេតុ។

លុះក្រោយពីនាងបានចុះពីលើយន្តហោះហើយទើបសមត្ថកិច្ចបានប្រាប់ខ្ញុំថា «ខ្ញុំស្លៀកខោមិនសមរម្យព្រមទាំងធ្វើអោយមិត្តរួមដំណើរមិនសប្បាយចិត្ត» ចុងក្រោយខ្ញុំត្រូវស្លៀកខោមួយនេះបញ្រ្ចាសវិញគឺមានន័យថា ស្លៀកខោដដែលដោយត្រឡប់ផ្នែកអក្សរចូលក្នុងវិញ ទើបសមត្ថកិច្ចព្រមអោយខ្ញុំឡើងយន្តហោះបាន។ ចំពោះហេតុការណ៍នេះបានធ្វើអោយជើងហោះហើររបស់ខ្ញុំបានពន្យាអស់រយៈពេល១ម៉ោង ហើយក៏បានធ្វើអោយប៉ះពាល់ដល់មិត្តរួមដំណើររបស់ខ្ញុំត្រូវរងផលប៉ះពាល់ទៅជាមួយផងដែរ។ ជាចុងក្រោយDj Soda បានប្រកាសថា ខ្ញុំស្បថថាឈប់ជ្រើសរើសក្រុមហ៊ុនអាកាសចរណ៍ American Airlines ទៀតឡើយ ហើយនាងក៏សង្ឃឹមថានឹងមិនមាននរណាត្រូវជួបហេតុការណ៍ដ៏អាម៉ាស់នេះទៀតឡើយ៕

អត្ថបទ៖ Bee

ប្រភព៖ sanook

 

Share This Post: