ភ្លើងឆេះក្នុងរដ្ឋកាលីហ្វ័រញ៉ាកើនអ្នកស្លាប់៧៧នាក់ និងសាកសពផ្សេងទៀតឆេះខ្ទេចមិនអាចរកឃើញវិញឡើយ
ក្នុងរយៈពេលជិត២អាទិត្យនេះក្រុមមន្រ្តីបានរកឃើញសាកសពចំនួន៧៧នាក់ ហើយក្រុមអ្នកស្រាវជ្រាវក៏បានឱ្យដឹងដែរថា សាកសពមួយចំនួនគឺមិនអាចរកឃើញវិញនោះទេ។ ចំណែកមនុស្សជិត១០០០នាក់ផ្សេងទៀតនៅតែបាត់ខ្លួន បន្ទាប់ពីមានភ្លើងឆេះដ៏អាក្រក់ជាគេក្នុងប្រវត្តិសាស្ត្រអាមេរិកនេះដែលបានបំផ្លាញផ្ទះចំនួន១០,៣៦៤ខ្នង។ ក្រុមមន្ត្រីបាននិយាយថា៖ ភ្លើងឆេះសន្ធោសន្ធៅយ៉ាងនេះ សូម្បីតែឆ្អឹងសាកសពក៏ពិបាកនឹងរកឱ្យឃើញវិញដែរ។
ភាគច្រើននៃអ្នកបាត់ខ្លួនបន្ទាប់ពីអគ្គីភ័យក្នុងតំបន់ Paradise នេះគឺជាមនុស្សវ័យចំណាស់។ តំបន់ Paradise នេះត្រូវបានគេឱ្យដឹងថាមានមនុស្សប្រហែល ២៧,០០០នាក់ ដែលជនរងគ្រោះភាគច្រើនត្រូវបានកំណត់អត្តសញ្ញាណបានថាមានអាយុលើសពី៦០ឆ្នាំ និងភាគច្រើនជាអ្នកចូលនិវត្តន៍។ យ៉ាងណាមិញប៉ូលិសបាននិយាយថា៖ «យើងមានក្តីសង្ឃឹមថាចំនួនអ្នកបាត់ខ្លួននឹងថយចុះ» «ខ្ញុំក៏មិនអាចនិយាយបានថាវាប្រាកដថានឹងអាចទៅរួចនោះទេ” ។





អត្ថបទ៖ លីដា
ប្រភព៖ reuters