អន្តរជាតិ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ​នៅ​ថ្ងៃ​ទី២០-២៤ ខែ​ឧសភានេះ

BY
autoadmin
April 28, 2022

សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងជប៉ុន ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ សារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា លោក Biden និងប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង Yoon Suk-yeol នឹងធ្វើកិច្ចប្រជុំកំពូលទ្វេភាគីលើកដំបូងរបស់ពួកគេ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២១ ខែឧសភា។

សេតវិមានបាននិយាយថា នៅពេលទៅដល់ទីក្រុងតូក្យូ លោក Biden នឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida និងជួបជាមួយមេដឹកនាំនៃក្រុម Quad នៃប្រទេសអូស្ត្រាលី ជប៉ុន ឥណ្ឌា និងសហរដ្ឋអាមេរិក។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងចំពេលមានការសាកល្បងអាវុធជាបន្តបន្ទាប់ ដែលធ្វើឡើងដោយប្រទេសកូរ៉េខាងជើង និងការព្រមានបន្ថែមអំពីការបង្កើនកម្មវិធីនុយក្លេអ៊ែរ ដែលដឹកនាំដោយលោក គីម ជុងអ៊ុន៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: