ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តាអាយុ៩២ សម្លាប់កូនប្រុសបង្កើតខ្លួនឯងដោយសារលោកកូនប្រមឹកធ្វើបាបចិត្តរាល់ថ្ងៃពេក

    BY autoadmin November 20, 2018
    តាអាយុ៩២ សម្លាប់កូនប្រុសបង្កើតខ្លួនឯងដោយសារលោកកូនប្រមឹកធ្វើបាបចិត្តរាល់ថ្ងៃពេក

    រឿងរាវឪពុកសម្លាប់កូនប្រុសបង្កើតខ្លួនឯងមួយនៅទីប្រជុំជន San Diego កាលពីថ្ងៃសុក្រដែលបណ្តាលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។​ ជនល្មើសដែលជាឪពុក​មានឈ្មោះ Richard Landis Peck អាយុ ៩២ឆ្នាំ បានសម្លានប់កូនប្រុសខ្លួនឯងនៅក្នុងផ្ទះរបស់គាត់ផ្ទាល់នៅតំបន់​​​ Old Town ក្នុងប្លុក២៣០០​ ស្របពេលដែលកូនប្រុសរបស់គាត់ឈ្មោះ Robert Peck អាយុ៥១​ឆ្នាំកំពុងតែដេកលក់។​​ ហេតុផលដែលគាត់សម្លាប់កូនប្រុសបង្កើតរបស់គាត់គឺដោយសារកូនប្រុសរបស់គាត់ជាមនុស្សប្រមឹក និងធ្វើបាបផ្លូវចិត្តរបស់គាត់ជារៀងរាល់ថ្ងៃ។

    មេធាវីរបស់លោក Richard Landis Peck ដែលជាឪពុកបាននិយាយថា រូបគាត់រស់នៅដោយភាពភ័យខ្លាចដែលបណ្តាលឱ្យគាត់សម្រេចចិត្តដកកាំភ្លើងសម្លាប់កូនប្រុសរបស់គាត់ផ្ទាល់បែបនេះខណៈដែលរូបគេកំពុងតែដេកលង់លក់។ ក្រោយសម្លាប់កូនប្រុសរបស់គាត់ហើយ គាត់បានស្រែកហៅអ្នកជិតខាងឱ្យជួយដោយស្រែកថាគាត់បានសម្លាប់កូនប្រុសរបស់គាត់។ ក្រោយមកលោក Richard Landis Peck ត្រូវបានឃុំខ្លួននៅផ្ទះអ្នកជិតខាងបណ្តោះអាសន្ន។​ យ៉ាងណាមិញព្រះរាជអាជ្ញាបានចោទប្រកាន់នេះជាបទឃាតកម្មមួយ និងពិន័យជាប្រាក់ចំនួន ៥០០,០០០ដុល្លារ៕

    ប្រភព៖​​ 10news

    Share This Post: