ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អស្ចារ្យណាស់! តស៊ូនឹងជំងឺ Cystic Fibrosis តាំងពីស្គមរីងរៃរហូតទទួលបានរូបរាងថ្មីស្ទើរតែមិនគួរឱ្យជឿ

    BY autoadmin November 20, 2018
    អស្ចារ្យណាស់! តស៊ូនឹងជំងឺ Cystic Fibrosis តាំងពីស្គមរីងរៃរហូតទទួលបានរូបរាងថ្មីស្ទើរតែមិនគួរឱ្យជឿ

    ជីវិតគឺមិនយុត្តិធម៌នោះទេ!​ តែយ៉ាងណាលោក Jared Wells បានធ្វើឱ្យក្តីស្រមៃរបស់គាត់ក្លាយជាកាពិតដោយបានផ្លាស់ប្តូររាងកាយដ៏ស្គមរីងរៃពីជំងឺម្យ៉ាងហៅថា Cystic Fibrosis ដែលបណ្តាលឱ្យគាត់មិនអាចមានរូបរាងធំធាត់ដូចមនុស្សធម្មតា។ តាំងពីដើមរៀងមកជីវិតទាំងមូលរបស់គាត់គឺមានតែដង្ហើមដក ហើយគាត់ត្រូវប្រយុទ្ធជាមួយជំងឺនេះដើម្បីសុខភាពរបស់គាត់ តែជាសំណាងរបស់គាត់ដែលក្រុម The Body Alive  បានចូលរួមជួយដល់គាត់ក្នុងការហាត់ប្រាណដើម្បីទទួលបានរូបរាងកាយរឹងមាំឡើងវិញ។

    លោក Jared Wells អាយុ២២ឆ្នាំ មានជំងឺនេះតាំងពីគាត់នៅជាទារកមកម្ល៉េះ ហើយគាត់ស្ទើរតែបោះបង់ចោលនូវជិវិតទាំងមូលរបស់គាត់ដោយជំងឺសួត​ដែលបង្ករពី Cystic Fibrosis នេះ។ ក្រោយមកគាត់ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវមួយដោយគាត់បានចូលរួមហាត់ប្រាណជាមួយនឹងក្រុម The Body Alive ដើម្បីបង្កើនសុខភាពរបស់គាត់ ហើយ ៨ខែក្រោយមកគាត់ក៏ទទួលបានជោគជ័យជាមួយនឹងការផ្លាស់រូបរាងថ្មីស្ទើរតែមិនគួរឱ្យជឿ ជាពិសេសគាត់ទទួលបានចំណាត់ថ្នាក់លេខ ៤ ពីកម្មវិធី The New York Naturals ទៀតផង។ 

    លោក Jared Wells ចំណាយពេលយ៉ាងយូរដើម្បីទទួលយកការហាត់ប្រាណនេះ​ ហើយគាត់ក៏បានដឹងថាការហាត់ប្រាណមិនត្រឹមតែធ្វើឱ្យគាត់អាចផ្លាស់ប្តូរមកជាមនុស្សថ្មីទេ វាថែមទាំងធ្វើឱ្យសុខភាពគាត់ប្រសើរជាងមុន​​ «គ្មាអ្វីដែលថាមិនអាចធ្វើបាននោះទេ» ។ លោក Jared Wells បាននិយាយថា លោកនឹងចូលរួមប្រកួតកម្មវិធីផ្សេងៗទៀតដើម្បីជាការជំរុញទឹកចិត្តដល់អ្នកដែលកំពុងតស៊ូជាមួយជំងឺនេះ៕


    អត្ថបទ៖ លីដា
    ប្រភព៖ yahoo

    Share This Post: