អង្គការសុខភាពពិភពលោក បានណែនាំអាហារ ១០មុខដែលជួយថែរក្សាសុខភាពសួតអោយរឹងមាំល្អ
- BY
- autoadmin
- April 30, 2022
យោងតាមប្រភពព័ត៌មានរបស់ Sanook ដែលបានចុះផ្សាយកាលពី ថ្ងៃទី២៨ មេសាកន្លងមក អង្គការសុខភាពពិភពលោក (WHO) បានចេញមកណែនាំអំពីអាហារទាំង១០ប្រភេទដែលជួយអោយសួតមានសុខភាពល្អ មានដូចជា៖

១- ខ្ញី៖ ជួយប្រឆាំងការលាក
២- ម្ទេសផ្អែម(ម្ទេសហាវ៉ៃ)៖ ជួយប្រឆាំងនឹងអុកសុីតកម្ម
៣- ផ្លែប៉ោម៖ សំបូរទៅដោយសារធាតុកាកសរសៃ និងវិតាមីនC
៤- ល្ពៅ៖ មានសារធាតុជំនួយដល់សួត
៥- រមៀត៖ មានសារធាតុ Curcumin ជំនួយដល់សួត
៦- ប៉េងប៉ោះ៖ កាត់បន្ថយការរលាក
៧- ធញ្ញជាតិ៖ សំបូរទៅដោយសារធាតុ កាកសរសៃដែលជំនួយដល់សួត
៨- ប្រេងអូលីវ៖ ជួយការពារនឹងជម្ងឺផ្លូវដង្ហើម
៩- អយស្ទ័រ៖ សំបូរទៅដោយសារធាតុរ៉ែដែលល្អសម្រាប់សួត
១០-ផ្លែប៊ឺរី៖ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ
ជាចុងក្រោយអង្គការសុខភាពពិភពលោកបានបន្តទៀតថា «ការធ្វើអោយរាង្គកាយបានធ្វើចលនា រឺហាត់ប្រាណ ១៥០នាទីក្នុងមួយសប្តាហ៍ រឺ៣០នាទីក្នុង១ថ្ងៃ នោះជាការធ្វើអោយរាង្គកាយបានហត់ អោយចង្វាក់បេះដូងដើរលឿន ថែមទាំងជាការបានដកដង្ហើមញាប់ ក្នុងខណៈពេលដែលកំពុងរត់ និងកំពុងដើរ ប៉ុន្តែអាចនិយាយចេញជាប្រយោគបាន ជៀសវាងការនៅនឹងកន្លែង ព្រមទាំងសំរាកអោយបានគ្រប់គ្រាន់» នឹងជួយអោយយើងកាន់តែមានសុខភាពល្អថែមមួយកម្រិតទៀតផងដែរ៕


អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






