តា Perez ដាក់តម្លៃខ្លួន Hazard មិនលើសពី 89លានផោន ទេតែបើលើសពីនេះគឺចាំដល់ចប់កុងត្រាតែម្ដង
- November 20, 2018
ប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez នៅតែមានចំណាប់អារម្មណ៍ក្នុងការទាក់ទាញកីឡាករ Eden Hazard របស់ក្លឹបតោខៀវ Chelsea មកកាន់ទឺកដីអេស្ប៉ាញនៅក្នុងរដូវក្ដៅខាងមុខនេះ ប៉ុន្ដែម្ចាស់ភាគហ៊ុនធំរបស់ Real Madrid រូបនេះបានកំណត់តម្លៃខ្លួនរបស់ Hazard មិនលើសពី 89លានផោន ទេ។

យោងតាមសារពត៌មានរបស់ប្រទេសអេស្ប៉ាញ Don Balon បានចេញផ្សាយឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Hazard ធ្លាប់បានបញ្ជាក់ពីគោលបំណងរបស់គាត់ក្នុងការមកលេងឲ្យក្លឹបអធិរាជសរ Real Madrid ក្នុងពេលអនាគត ហើយពេលនេះ Real Madrid និង Hazard កំពុងមានទំនាក់ទំនងយ៉ាងជិតស្និតក្រោយពេលខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពី Real Madrid ទៅកាន់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលមុន។ Hazard ត្រូវបានគេរំពឹងទុកថានឹងក្លាយជាតួអង្គយ៉ាងសំខាន់ក្នុងការជំនួសដំណែង Ronaldo ដែលកំពុងនៅទំនេរក្នុងក្លឹប Real Madrid។
យោងតាមការរាយការណ៍បានឲ្យដឹងថា៖ លោក Florentino Perez អាចនឹងរង់ចាំឲ្យកុងត្រារបស់ Hazard ជិតបញ្ចប់ជាមួយនឹងតោខៀវទើបរូបលោកហ៊ានដេញថ្លៃ ព្រោះម្ចាស់ក្លឹបនេះយល់ថាតម្លៃរបស់ Hazard នឹងធ្លាក់ចុះនៅពេលដែលកុងត្រារបស់ Hazard ជិតបញ្ចប់ ស្របពេលដែលកុងត្រារបស់ Hazard នឹងបញ្ចប់នៅក្នុងឆ្នាំ 2020។ លោក Florentino Perez បានកំណត់តម្លៃខ្លួនរបស់ Hazard មិនលើសពី 89លានផោន ទេហើយបើថ្លៃជាងនេះលោកនឹងចាំរហូតដល់ Hazard បញ្ចប់កុងត្រាជាមួយនឹង Chelsea។

បុត្រ
ប្រភព៖ Goal
- Share This Post:






