ប៉ូឡូញបានផ្តល់រថក្រោះដល់អ៊ុយក្រែន ដើម្បីពង្រឹងការការពាររបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី
- BY
- autoadmin
- April 30, 2022
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសប៉ូឡូញបានផ្តល់រថក្រោះដល់អ៊ុយក្រែន ដើម្បីពង្រឹងការការពាររបស់ខ្លួន ប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ ស្ថានីយទូរទស្សន៍ប៉ូឡូញបានសម្ភាសមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ទទួលបន្ទុកគោលនយោបាយសន្តិសុខ ដែលបាននិយាយថា ទីក្រុង Warsaw បានផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងរថក្រោះ T-72 ដែលអភិវឌ្ឍដោយអតីតសហភាពសូវៀត។

មន្ត្រីរូបនេះមិនបានបញ្ជាក់ថា ប៉ូឡូញបានផ្តល់រថក្រោះប៉ុន្មានគ្រឿងទេ ប៉ុន្តែបានបញ្ជាក់ថា នឹងបន្តផ្គត់ផ្គង់ដល់ពួកគេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបានរាយការណ៍ថា ការផ្ទេរនេះអាចមានច្រើនជាង ២០០ គ្រឿង នៃប្រភេទដូចគ្នា។ ប៉ូឡូញប្រយ័ត្នប្រយែងនឹងរុស្ស៊ី ដោយសារហេតុផលប្រវត្តិសាស្ត្រ ហើយបានចូលខាងអ៊ុយក្រែននៅក្នុងជម្លោះនេះ។ ជាមួយគ្នានេះដែរ ទីក្រុង Warsaw ធ្លាប់បាននិយាយថា ខ្លួននឹងផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនបន្ថែមទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






