គូស្នេហ៍មួយគូរ សម្រេចចិត្តរៀបការលើយន្តហោះ ដោយសារពេលធ្វើដំណើរជួបរឿងមួយនេះ
- BY
- autoadmin
- May 1, 2022
កាលពីថ្ងៃទី៣០ ខែមេសា តាមប្រភពព័ត៌មាន CNN បានរាយការណ៍ថា «មានគូស្នេហ៍ជនជាតិអាមេរិកមួយគូរបានរៀបអាពាហ៍ពិពាហ៍លើអាកាស នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest គោលដៅពីទីក្រុង Dellas នៃរដ្ឋ Texas ទៅកាន់ទីក្រុង Las Vegas នៃរដ្ឋ Nevada ដោយបន្ទប់អ្នកដំណើរលើយន្តហោះបានរៀបចំអោយក្លាយទៅជាវិហារសម្រាប់ប្រារព្ធពិធីអាពាហ៍ពិពាហ៍បណ្តោះអាសន្ន ដោយមានមិត្តរួមដំណើរក៏ដូចជាអាកាសយាននិកចូលរួមជាសាក្សី»។

គួរបញ្ជាក់ផងដែរថា កូនក្រមុំមានឈ្មោះថា Pam Patterson និងកូនកំលោះឈ្មោះ Jerome Salda ដោយមានកំណត់រៀបអាពាហ៍ពិពាហ៍នៅវិហារវេលា ២១:០០នាទី នៃយប់ថ្ងៃអាទិត្យទី២៤ ខែមេសា។ ក្រោយពីចេញដំណើរដើម្បីឆ្ពោះទៅកាន់ទីក្រុង Las Vegas ដោយ Pam ហើយនឹង Jerome បានស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍រួចជាស្រេច។ ប៉ុន្តែដោយសារតែនៅតាមផ្លូវយន្តហោះក៏បានចុះចតដើម្បីសម្រាកនៅឯ អាកាសយានដ្ឋានអន្តរជាតិ Dallas-Fort Worth ដោយសារតែការហោះហើរត្រូវបានពន្យារពេលជាច្រើនដង។ រហូតដល់ជើងហោះហើរចុងក្រោយសម្រាប់ Las Vegas ត្រូវបានលុបចោល ទើបអ្នកទាំងពីរទៅវិហារដើម្បីប្រារព្ធពិធីអាពាហ៍ពិពាហ៍មិនទាន់។
ខណៈពេលដែលអ្នកទាំងពីរកំពុងរង់ចាំការឡើងយន្តហោះក៏បានជួបជាមួយនឹងមិត្តរួមដំណើរម្នាក់ឈ្មោះ Cris Mitcham ជាអាចារ្យរៀបមង្គលការ ដែលកំពុងតែធ្វើដំណើរទៅ Las Vegas ដែរ។ ក្រោយមក អ្នកទាំងបីបានជួបជើងហោះហើរ Southwest Airlines ដែលនៅសល់តែ ៤កៅអីចុងក្រោយ ប៉ុន្តែវាត្រូវបានគ្រោងនឹងចេញដំណើរពីអាកាសយានដ្ឋាន Dallas Love Field (DAL) ដែលមានចម្ងាយប្រហែល ២៤គីឡូម៉ែត្រ (២៤គីឡូម៉ែត្រ) ហើយនឹងចំណាយពេលប្រហែល ២៥នាទីដើម្បីទៅដល់ទីនោះ។

Pam បានរៀបរាប់ប្រាប់ CNN ថា៖ យើងមានពេលតែ ៥០នាទីមុននឹងយន្តហោះចេញដំណើរ ទើបនាងប្រញាប់ហៅតាក់សុី Uber ដើម្បីប្រញាប់ទៅ អាកាសយានដ្ឋាន DAL ហើយអ្នកបើកតាក់សុីក៏ធ្វើវាបាន។ បន្ទាប់មក Pam និង Jeremy បានរត់ក្នុងឈុតអាពាហ៍ពិពាហ៍របស់ពួកគេឆ្លងកាត់អាកាសយានដ្ឋាន ហើយទីបំផុតបានទៅដល់ច្រកទ្វារឡើងយន្តហោះ ហើយអ្នកទាំង២ក៏បានរៀបអាពាហ៍ពិពាហ៍លើយន្តហោះនោះតែម្តង៕


អត្ថបទ៖ Bee
ប្រភព៖ cnn
- Share This Post:






