អន្តរជាតិ

ចាត់ទុកជាមេរៀនដល់មិត្តៗនារី ក្រោយតារាសម្តែងថៃ Ann Thongprasom ហាត់ប្រាណខុសបច្ចេកទេស បណ្តាលឱ្យជួបបញ្ហានេះដោយមិនដឹងខ្លួន

BY
autoadmin
May 1, 2022

ថៃ៖ យោងតាមការចុះផ្សាយនៅលើសារព័ត៌មានថៃ sanook កាលពីថ្ងៃទី ៣០ ខែមេសា កន្លងមក បានឲ្យដឹងថា តារាសម្តែងល្បីថៃកញ្ញា Ann Thongprasom បានចេញសារនិងរូបភាពចែករំលែកដល់មិត្តអ្នកលេងសង្គមអនឡាញថា៖ «កាលពី៣ខែមុន Ann មិនបានដឹងឡើយថាខ្លួនឯងបាក់ជើង ដោយសារតែ Ann ជាមនុស្សដែលចូលចិត្តអត់ធ្មត់ ហើយគិតថាខ្លួនឯងមាំ ទើបនៅតែប្រឹងប្រើជីវិតរស់នៅតាមធម្មតា។ ប៉ុន្តែឆ្ងល់ខ្លួនឯងថាហេតុអ្វីបានជាដើរខុសធម្មតា ដើររបៀបអ្នកឈឺជើង រហូតកន្លងផុតទៅរយៈពេល ១ខែកន្លះ ទើបនឹកសង្ស័យថាហេតុអ្វីបានជាមិនទាន់បាត់សោះ ការងារថតភាពយន្តនិងសម្តែងដែល Ann បានទទួលថតត្រូវបានផ្អាក។ 

ដោយសារតែអ្នកដឹកនាំអោយ Ann សម្រាក ព្រោះមានឈុតឆាកខ្លះ ត្រូវហក់លោតកាប់ចាក់ជាច្រើនឆាក។ ទើប Ann ចាប់ផ្តើមដាក់សម្ពាធខ្លនឯង ទើបបានជា Ann សម្រេចចិត្តថត X-ray រួចប្រទះឃើញថា បាក់ជើងទើបមានការរលាកដែលជាមូលហេតុដែល Ann មិនជាសោះ»។

ក្រោយពីដឹងថា​​ ខ្លួនបានបាក់ជើង Ann បានប្រាប់ថា នាងបានផ្លាស់ប្តូររបៀបថែខ្លួនឡើងវិញដោយវិធីដូជខាងក្រោម៖

១.ចេញក្រៅអោយត្រូវពន្លឺថ្ងៃច្រើនឡើង ទទួលទានកាល់ស្យូមនិងវិតាមិនដែលល្អ

២.ធ្វើឡាស៊ែររាល់ថ្ងៃ

៣.ពាក់ស្បែកជើងសុខភាព

៤.ហែលទឹក

៥.ដើរហើយនិងហាត់អោយតិចជាមុន

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: