អន្តរជាតិ

អគ្គីភ័យដ៏ធំមួយនៅ​ហ្វីលីពីនបានបំផ្លាញផ្ទះពលរដ្ឋអស់ចំនួន ៨០ខ្នង ​និង​ឆក់យកជីវិត​មនុស្សអស់ ៨នាក់

BY
autoadmin
May 2, 2022

មន្ត្រីក្នុងតំបន់បាននិយាយថា មនុស្សចំនួន ៨នាក់ រួមមានកុមារចំនួន ៦នាក់ ត្រូវបានគេបញ្ជាក់ថា បានស្លាប់ បន្ទាប់ពីអគ្គីភ័យដ៏ធំមួយបានឆាបឆេះផ្ទះជាច្រើន នៅជិតរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន។ អគ្គីភ័យបានចាប់ផ្តើមម៉ោងប្រហែល ០៥:០០ នាទី ម៉ោងក្នុងស្រុក នៅថ្ងៃច័ន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ ហើយវាបានបន្ដឆាបឆេះ និងបានបំផ្លាញផ្ទះពលរដ្ឋអស់ប្រមាណ ៨០ ខ្នង ខណៈប្រើពេលជិត ២ម៉ោង ទើបពន្លត់អស់។ ភ្លើងបានចាប់ផ្តើមឆេះចេញពីផ្ទះជាន់ទី២ ក្នុងបរិវេណនៃសាកលវិទ្យាល័យហ្វីលីពីន ក្នុងទីក្រុង Quezon ហើយមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ។

គួរឱ្យដឹងដែរថា ប្រទេសហ្វីលីពីនគឺជាប្រទេសមួយ ដែលមានប្រជាជនរស់នៅច្រើនបំផុតនៅលើពិភពលោក ហើយរដ្ឋធានីរបស់ប្រទេសនេះ មានប្រជាជនរស់នៅផ្ដុំគ្នាយ៉ាងច្រើន នៅក្នុងរង្វាស់ខ្នាតមួយគីឡូម៉ែត្រការ៉េ ដែលជាហេតុទីក្រុងនេះងាយនឹងរងហានិភ័យផ្សេងៗក្រៅពីគ្រោះធម្មជាតិ។ តំបន់ Metro Manila ដែលរួមមានរដ្ឋធានី, ក្រុង Quezon និងទីក្រុងផ្សេងទៀត គឺមានប្រជាជនប្រហែល ១៣ លាននាក់។ មនុស្ស​រាប់​ម៉ឺននាក់បាន​រស់​នៅ​ក្នុង​សហគមន៍​ចង្អៀត​ ដែល​ធ្វើឱ្យមាន​ភ្លើង​ឆេះ​ជា​ញឹកញាប់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: