អន្តរជាតិ

ថ្មីចែស! កូនកំលោះរវល់តែជប់លៀងលាភាពនៅលីវរហូតស្រវឹងជោគមកការមិនទាន់ កូនក្រមុំខឹងចិត្តរៀបការជាមួយភ្ញៀវមកចូលរួមជំនួសវិញតែម្តង

BY
autoadmin
May 3, 2022

តាមប្រភពព័ត៌មាន indiatime បានចុះផ្សាយពីហេតុការណ៍មួយបានកើតឡើងកាលពីថ្ងៃទី២២ ខែមេសា នៃរដ្ឋមហារ៉ាតសាក់តាក់រ៉ាក់ ប្រទេសឥណ្ឌា ដោយកូនក្រមុំម្នាក់ត្រូវប្រឈមមុខជាមួយរឿងរ៉ាវដ៏គួរអោយឈឺចាប់និងខ្មាស់គេ នៅពេលដែលកូនកំលោះរបស់ខ្លួនមិនអាចមកចូលរួមមង្គលការទាន់ពេល។ ដោយសារមិនមានវត្តមានកូនកំលោះ ធ្វើអោយក្រុមគ្រួសាររបស់នាងសម្រេចចិត្តអោយនាងរៀបការជាមួយភ្ញៀវដែលបានមកចូលរួមជំនួសវិញ។ ជាមួយគ្នានេះចំពោះមូលហេតុដែលកូនកំលោះមកមិនទាន់ពេលរៀបអាពាហ៍ពិពាហ៍របស់ខ្លួននោះគឺដោយសារ« កូនកំលោះរវល់តែជប់លៀងជាមួយក្រុមមិត្តភក្តិដោយមិត្តភក្តិបានរៀបចំកម្មវិធីជប់លាភាពនៅលីវឱ្យ ទើបបណ្តាលអោយកូនកំលោះស្រវឹងជោគ មករៀបការមិនទាន់»។

គួរឱ្យដឹងថា ពិធីមង្គលការត្រូវបានរៀបចំឡើងនៅវេលាម៉ោង ១៦:០០នាទី ដោយកូនក្រមុំនិងក្រុមគ្រួសាររង់ចាំកូនកំលោះនៅរោងការ អស់រយៈពេលជាង ៤ម៉ោងទៅហើយគ្មានឃើញកូនកំលោះមកឡើយ។ ទើបឳពុករបស់កូនក្រមុំក៏បានសម្រេចចិត្ត រកកូនកំលោះថ្មីនៅក្នុងចំណោមភ្ញៀវដែលបានអញ្ជើញចូលរួម លុះមិនយូរប៉ុន្មានឳពុកកូនក្រមុំក៏បានរកកូនកំលោះដែលជាសាច់ញាតិសាច់ឆ្ងាយ អោយធ្វើជាកូនកំលោះជំនួសវិញ៕

អត្ថបទ៖ Bee
ប្រភព៖ indiatimes

 

Share This Post: