ហ្វីលីពីនគ្រោងបរិច្ចាគវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ដែលជិតហួសឌឺឡេចំនួន ៥ លានដូស ទៅអោយប្រទេសមីយ៉ាន់ម៉ា
- BY
- autoadmin
- May 3, 2022
មន្ត្រីសុខាភិបាលជាន់ខ្ពស់មួយរូប កាលពីថ្ងៃច័ន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ បាននិយាយថា ប្រទេសហ្វីលីពីនកំពុងពិចារណាបរិច្ចាគវ៉ាក់សាំង Sputnik V ចំនួន ៥ លានដូស ដែលជិតហួសកំណត់ ទៅអោយប្រទេសមីយ៉ាន់ម៉ា។ ការបរិច្ចាកនេះនឹងក្លាយជាលើកដំបូងបំផុត ដោយប្រទេសហ្វីលីពីនទៅកាន់ប្រទេសមួយផ្សេងទៀត បន្ទាប់ពីប្រទេសនេះប្រឈមនឹងភាពច្របូកច្របល់ជាច្រើនកាលពីឆ្នាំមុន ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 សម្រាប់ប្រជាជនចំនួន ១១០ លាននាក់របស់ខ្លួន។

អនុរដ្ឋលេខាធិការសុខាភិបាល Maria Rosario Vergeire បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសហ្វីលីពីនមានវ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់គ្រាន់ហើយ ដូច្នេះអាជ្ញាធរចង់បរិច្ចាគវ៉ាក់សាំងរុស្ស៊ីទាំងនោះ តាមរយៈសមាគមកាកបាទក្រហមមីយ៉ាន់ម៉ា។ បើយោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា តិចជាងពាក់កណ្តាលនៃចំនួនប្រជាជនចំនួន ៥៣ លាននាក់ បានទទួលវ៉ាក់សាំង COVID-19 ចំនួន ២ ដង ក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមានមនុស្សជិត ៦៨ លាននាក់ ដែលបានចាក់វ៉ាក់សាំងចំនួន ២ លើក នៅប្រទេសហ្វីលីពីន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






