ចិន៖ តាយាយវ័យ ៧០ឆ្នាំឈឺចិត្តនឹកស្មានមិនដល់ ក្រោយកូនប្រុសយកផ្ទះដែលពួកគាត់ខំបង់រំលោះអស់ ១១ឆ្នាំដោយប្រាក់ខែរឺត្រែត ផ្ទេរឱ្យមិត្តស្រី
- BY
- autoadmin
- May 4, 2022
តាមប្រភពព័ត៌មានរបស់ ettoday បានឱ្យដឹងថា ហេតុការណ៍មួយបានកើតឡើងនៅតៃវ៉ាន់ ដោយមានប្តីប្រពន្ធ២នាក់ អាយុជាង៧០ឆ្នាំ បានរំលោះផ្ទះរយៈពេលជាង១១ឆ្នាំ ដោយប្រើប្រាក់សោធននិវត្តន៍សម្រាប់កក់ផ្ទះ។ដើម្បីបានផ្ទះមកជាកម្មសិទ្ធិ ពួកគាត់បានដាក់ឈ្មោះកូនប្រុសបង្កើតជាឈ្មោះម្ចាស់ផ្ទះ ប៉ុន្តែក្រោយការរំលោះផ្ទះបានចប់សប់គ្រប់ដោយប្រើរយៈពេលជា១១ឆ្នាំ ស្រាប់តែដឹងការពិតថា ផ្ទះដែលបានរំលោះធ្លាក់ទៅក្នុងដៃអ្នកដទៃទៅវិញ។

លោកតាលោកយាយដ៏កម្សត់បានរៀបរាប់រឿងរ៉ាវដ៏ឈឺចិត្តនេះប្រាប់អ្នកដែលជួលផ្ទះរបស់គាត់ថា៖ “ពួកគាត់បានចំណាយប្រាក់សោធននិវត្តន៍ ដើម្បីបង់រំលោះផ្ទះដែលពួកគាត់ដាក់ជួលនេះ ដោយប្រើពេលអស់ ១១ឆ្នាំ។ កាលនោះដោយសារឃើញកូនប្រុសវ័យ ៣៥ឆ្នាំរស់នៅតែម្នាក់ឯងមិនទាន់មានគ្រួសារ ទើបពួកគាត់សម្រេចចិត្តបង់រំលោះផ្ទះអោយនៅ ដោយប្រាក់កក់ និងប្រាក់រំលោះទាំងអស់លោកតាលោកយាយជាអ្នកបង់ដល់ចប់សព្វគ្រប់ទាំងអស់។ លុះក្រោយមកដោយឃើញកូនប្រុស ហាក់ដូចជាមិនសូវខ្វាយខ្វល់រឿងផ្ទះសម្បែង លោកតាលោកយាយ ក៏សម្រេចចិត្តចង់សុំផ្ទះត្រឡប់មកវិញដើម្បីចាត់ការទៅលើចំណាយផ្សេងៗដោយខ្លួនឯង។ ប៉ុន្តែពេលសុំផ្ទះមកវិញទើបដឹងការពិត ថាកូនប្រុសបានផ្ទេរផ្ទះនេះ ឱ្យទៅមិត្តស្រីរបស់ខ្លួនបាត់ទៅហើយ ទាំងដែលមិនទាន់បានរៀបអាពាហ៍ពិពាហ៍នៅឡើយទេ”។
ក្រោយមកមិត្តស្រីរបស់កូនប្រុសលោកតាលោកយាយបានចេញមកបញ្ជាក់និងអះអាងថា៖ “នឹងមិនប្រគល់ផ្ទះអោយវិញទេ នាងមិនបានឆក់ប្លន់មកទេ គឺកូនប្រុសរបស់អ្នកទាំងពីរជាអ្នកអោយនាង។ ហើយក៏កុំបារម្មណ៍អី ចំពោះលុយដែលបានពីការដាក់ជួលផ្ទះ នាងនៅតែប្រគល់អោយលោកតាលោកយាយដដែល គ្រាន់តែមិនអាចប្រគល់ផ្ទះនេះអោយត្រឡប់ទៅវិញតែប៉ុណ្ណោះ ព្រោះមិត្តប្រុសរបស់នាងដែលជាកូនប្រុសបង្កើតរបស់លោកតាលោកយាយ ចង់ទុកអោយនាងសម្រាប់មើលថែជម្ងឺគាត់នៅពេលដែលចាស់ជរាទៅតែប៉ុណ្ណោះ”។
យ៉ាងណាមិញចំពោះរឿងរ៉ាវខាងលើនេះដែរ ធ្វើអោយប្រិយមិត្តអ្នកលេងសង្គមអនឡាញនានាចេញមក បង្ហាញពីការអាណិតលោកតាលោកយាយ ក៏ដូចជាសុំអោយស្ថាប័នផ្លូវច្បាប់រឺអ្នកចេះច្បាប់ចេញមកជួយដោះស្រាយបញ្ហានេះអោយលោកតាលោកយាយផងដែរ៕

អត្ថបទ៖ Bee
ប្រភព៖ ettoday
- Share This Post:






