មេដឹកនាំទីមួយរបស់ប្រទេសបេឡារុស្ស គឺលោក Stanislav Shushkevich បានទទួលមរណភាពនៅក្នុងវ័យ ៨៧ឆ្នាំ
- BY
- autoadmin
- May 4, 2022
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃពុធ ទី០៤ ខែឧសភា ឆ្នាំ២០២២ បានរាយការណ៍ថា លោក Stanislav Stanislavovich Shushkevich ឬ Stanislav Shushkevich (ស្តានីស្លាវ ស្សូសខេវីច) ដែលជាមេដឹកនាំទីមួយ ដែលបានដឹកនាំបេឡារុស្សទៅរកឯករាជ្យភាព នៅក្នុងអំឡុងពេលនៃការបែកបាក់សហភាពសូវៀត បានទទួលមរណភាព នៅថ្ងៃពុធនេះផ្ទាល់ ក្នុងវ័យ ៨៧ឆ្នាំ។ កាលពីខែមុន គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្មានថ្ងៃបន្ទាប់ពីឆ្លងជំងឺ COVID-19 ។

លោក Shushkevich គឺជាអ្នករិះគន់ដោយបើកចំហ ទៅលើប្រធានាធិបតីបេឡារុស្សបច្ចុប្បន្ន Alexander Lukashenko ដែលបានឡើងស្នងតំណែងជាមេដឹកនាំចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកទល់បច្ចុប្បន្ន។ សូម្បីនៅពេលដែលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ លោក Shushkevich ក៏បានរិះគន់យ៉ាងខ្លាំងទៅលើលោក Lukashenko ដែលអនុញ្ញាតឱ្យទីក្រុងម៉ូស្គូ ប្រើប្រាស់ប្រទេសបេឡារុស្សជាមូលដ្ឋានសម្រាប់ការប្រមូលផ្តុំកងទ័ព និងចាប់ផ្តើមសង្រ្គាម។
ជម្រាបដែរថា លោក Shushkevich ធ្លាប់ជាសាស្រ្តាចារ្យសាកលវិទ្យាល័យ ហើយក្រោយមកបានក្លាយជាសមាជិកសភារបស់ប្រទេសបេឡារុស្ស ក្នុងអំឡុងពេលកំណែទម្រង់នយោបាយរបស់មេដឹកនាំសូវៀតលោក Mikhail Gorbachev ។ បន្ទាប់ពីរដ្ឋប្រហារដ៏តឹងរ៉ឹងមួយ នៅក្នុងខែសីហា ឆ្នាំ១៩៩១ លោកត្រូវបានជ្រើសរើសឱ្យដឹកនាំប្រទេស ក្នុងនាមជាវាគ្មិននៃសភានីតិបញ្ញត្តិបេឡារុស្ស៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






