អន្តរជាតិ

រាល់ដងចតឡានបែបណា? តោះឥឡូវមកដឹងពីគុណសម្បត្តិទាំង ៤ នៃការចតឡានដោយបែរក្បាលចេញក្រៅ

BY
autoadmin
May 8, 2022

នៅក្នុងសង្គមបច្ចុប្បន្នមនុស្សជាច្រើនតែងប្រើប្រាស់ឡានជាយានជំនិះក្នុងការធ្វើដំណើរ មិនថាទៅធ្វើការ ទៅសាលា ទៅក្រៅ ឬ ទៅកម្សាន្តនោះឡើយ។​ យ៉ាងណាមិញ មានដឹងអត់ថា ការចតឡានដោយបែរមុខចេញក្រៅមានភាពងាយស្រួលនិងមាន អត្ថប្រយោជន៍ណាស់ ហើយខាងក្រោមនេះគឺជាគុណសម្បត្តិទាំង ៤នៃការចតបែបនេះ៖

១.ជួយការពារពីការប៉ះទង្គិចបាន ព្រោះការថយយកកន្ទុយឡានចូលចំណត មានភាពងាយស្រួលក្នុងការប៉ាន់ស្មាននៃការថយបានច្បាស់និងល្អជាង។ មិនថាការមើលពីកញ្ចក់ក្រោយ រឺក៏កញ្ចក់ចំហៀងឆ្វេងស្តាំ គឺមានភាពងាយស្រួល។

២.មានភាពងាយស្រួលសម្រាប់ការបើកចេញដំណើរ ព្រោះការចតដោយបែរក្បាលចេញមក ជួយអោយការបើកចេញពីចំណតបានដោយរហ័សនិងងាយស្រួល ដោយគ្រាន់តែចូលប្រអប់លេខអក្សរ D រួចបើកចេញជាការស្រេច។

៣.មានភាពងាយស្រួលក្នុងគ្រាមានអាសន្ន ដូចជាករណីដែលអស់អាគុយបញ្ឆេះឡានមិនកើត ទាមទារអោយមានការកូវអាគុយឡាន ដូច្នេះការចតដោយយកក្បាលឡានចេញគឺបង្កដល់ភាពងាយស្រួលជាងការយកក្បាលឡានចូលទៅក្នុង។

៤.ជួយការពារចោរបាន ដោយការចតឡានបែរក្បាលចេញធ្វើអោយអ្នកដែលធ្វើដំណើរទៅមកអាចមើលឃើញពីសកម្មភាពដែលគួរអោយសង្ស័យពីខាងក្នុងឡានបានយ៉ាងច្បាស់ និងអាចធ្វើអោយចោរមានការព្រួយបារម្មណ៍​ហើយភ័យខ្លាចមានគេឃើញច្រើនជាង។

ឃើញទេបងប្អូនការចតឡានតាមរបៀបនេះវាពិតជាមានអត្ថប្រយោជន៍ដែលយើងនឹកស្មានមិនដល់ពិតមែន៕

អត្ថបទ៖ Bee
ប្រភព៖ sanook

Share This Post: