កីឡា

ល្បីថាឆ្នាំនេះក្រុមហ៊ុនស្រាបៀរ GANZBERG ចែកសំបុត្រឡានក្រុងលើសពី ១០០ឡានក្រុង លើសឆ្នាំមុនទៀត សម្រាប់ឪកាសថ្ងៃចូលឆ្នាំខ្មែរ

BY
Khmernote Media
March 1, 2018

តាមការបង្ហើបប្រាប់មុននេះបន្តិចពីបុគ្គលិករបស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានអោយដឹងថា ឆ្នាំនេះក្រុមហ៊ុននឹងធ្វើការចែកសំបុត្រឡានក្រុងលើសពីឆ្នាំមុនទៀត ដោយអាចនឹងលើសពី ១០០ឡានក្រុង។ កម្មវិធីមនុស្សធម៌របស់ក្រុមហ៊ុនស្រាបៀរ GANZBERG ក្នុងការរួមចំណែកកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋជាពិសេសកម្មករកម្មការនី ដែលនឹងត្រូវធ្វើដំណើរទៅស្រុកកំណើត នាឪកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ ទទួលបានការសាទរយ៉ាងខ្លាំង កាលពីឆ្នាំមុន ហើយឆ្នាំនេះក្រុមហ៊ុនស្រាបៀរ GANZBERG ក៏នៅតែបន្តកម្មវិធីមនុស្សធម៌មួយនេះជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាចែករំលែកស្នាមញញឹមរបស់ពួកគាត់ផងដែរ។

ព័ត៌មានលំអិតយ៉ាងណានោះក្រុមការងារខ្មែរណូត នឹងធ្វើការផ្សព្វផ្សាយជូនដំណឹងជាបន្តទៀត ហើយនៅថ្ងៃទី ៣ ខែមិនា នេះក៏មានកម្មវិធីប្រគុំតន្ត្រីដ៏អស្ចារ្យផងដែរ ដើម្បីអបអរទិវាសិទ្ធិនារី លើកទី ១០៧ នៅមុខសាលមហោស្រពកោះពេជ្រ ដូចនេះកុំភ្លេចចូលរួមទស្សនាដោយសេរីទាំងអស់គ្នាណា៕

Share This Post: