អន្តរជាតិ

បុរសម្នាក់ ត្រូវជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ក្រោយធ្វើទង្វើបែបនេះដាក់ឆ្មារអនាថាមួយក្បាលនៅប្រទេសក្រិច

BY
autoadmin
May 5, 2022

ប្រទេសក្រិច៖ បុរសម្នាក់ត្រូវបានចាប់ខ្លួន ក្រោយពីការមានចែករំលែកនៅសកម្មភាពដែលបុរសម្នាក់នោះ បានធាក់ឆ្មាអនាថាធ្លាក់ទឹកសមុទ្រ នៅឯភោជនីយដ្ឋានមាត់ទឹកមួយកន្លែងនៃប្រទេសក្រិច។ ហេតុការណ៍ដ៏គួរអោយរន្ធត់ចិត្តសម្រាប់បងប្អូនដែលមានសត្វចិញ្ចឹមនេះ បានកើតឡើងនៅឯភោជនីយដ្ឋានមាត់ទឹកមួយកន្លែង នៅលើកោះ Evia ប្រទេសក្រិច។

ដំបូងឡើយមានភ្ញៀវទេសចរណ៍ចំនួន ៣នាក់កំពុងតែទទួលទានអាហារនៅក្នុងហាង ស្រាប់តែមានកូនឆ្មាអនាថាចំនួន ២ក្បាល បានចូលមកក្បែរពួកគាត់ដើម្បីសុំអាហារ ហើយក៏មានម្នាក់ក្នុងចំនោមនោះបានយកត្រីបញ្ឆោតអោយឆ្មាចូលមកក្បែរ លុះក្រោយពេលដែលឆ្មាដើរចូលមកក្បែរហើយ បុរសម្នាក់នោះក៏បានទាត់សត្វឆ្មាចូលទៅក្នុងសមុទ្រតែម្តង ថែមទាំងសើចក្អាកក្អាយសប្បាយពីមិត្តភក្តិឯទៀតផង។

ក្រោយមកទៀត មានសេចក្តីរាយការណ៍មួយថា អ្នកភូមិបានជួយសង្គ្រោះឆ្មានោះរួចបន្តទៅព្យាបាលនៅឯមន្ទីរពេទ្យសត្វ។ លទ្ធផលបង្ហាញអោយដឹងថា សំណាងល្អដែលឆ្មានោះពុំមានគ្រោះថ្នាក់អ្វីនោះទេ។ ជាមួយគ្នានេះ ដោយសារតែខណៈពេលនោះមានអ្នកថតនៅសកម្មភាពខាងលើបាន ទើបមានការចែករំលែកតៗនៅតាមបណ្តាសង្គមអនឡាញ បង្កអោយមានការរិះគន់ដល់សកម្មភាពរបស់បុរសខាងលើថែមទាំងលិចលឺទៅដល់រដ្ឋមន្ត្រី បណ្តាលអោយមានការចាប់ខ្លួនបុរសខាងលើ។ លោករដ្ឋមន្ត្រីបានលើកឡើងថា “ការធ្វើទារុណកម្មសត្វ គឺជាទង្វើមួយដែលមិនអាចទទួលយកបានឡើយ ហើយថែមទាំងមានទោសជាប់ពន្ធនាគារយូរបំផុត ១០ឆ្នាំ និងពិន័យជាសាច់ប្រាក់ច្រើនបំផុត ចំនួន ៥០,០០០អឺរូ ឬជាង៥មុឺនដុល្លា “៕

អត្ថបទ៖ Bee
ប្រភព៖ metro.co

Share This Post: