អន្តរជាតិ

ខ្ជិលសេដ! នារីម្នាក់ប្រកាសលក់រ៉ូបកូនក្រមុំយកលុយដើរលេង បន្ទាប់ពីត្រូវបានកូនកំលោះរត់ចោលមុនថ្ងៃការ

BY
autoadmin
May 5, 2022

សម្រាប់មិត្តៗនារីជាច្រើននាក់ ថ្ងៃមង្គលការ ចាត់ទុកថាជាថ្ងៃដែលសំខាន់បំផុតសម្រាប់ជីវិត ហើយរមែងត្រៀមលក្ខណៈយ៉ាងល្អ និងថែមទាំងរំពឹងទុកថា អាចដំណើរការកម្មវិធីបានដោយរលូនថែមទៀតផង។ ទោះបីជាយ៉ាងនេះក្ដី អនាគតកូនក្រមុំម្នាក់បែរជាត្រូវជួបទៅនឹងសុបិន្តអាក្រក់ ដោយត្រូវបានអនាគតកូនកំលោះបោះបង់នាងចោលមុនដល់ថ្ងៃអាពាហ៍ពិពាហ៍ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល១ខែទៀត។

រឿងរ៉ាវខាងលើនេះត្រូវបានបង្ហោះល្បីល្បាញនៅបណ្តាសង្គមអនឡាញ ហើយនៅពេលដែលត្រូវកូនកំលោះបោះបង់ចោល នារីដែលជាកូនក្រមុំក៏បានប្រកាសលក់រូបរៀបការយកលុយដើរលេង។ មិត្តភក្តីស្រីរបស់កូនក្រមុំបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមថា៖ «មានបងប្អូនណាចង់ទិញឈុតកូនក្រមុំទេ? ព្រោះមិត្តភក្តិខ្ញុំត្រូវបានមិត្តប្រុសនាងបោះបង់ចោលមុនថ្ងៃការ ដែលនឹងមកដល់ ៤សប្តាហ៍ទៀត។ ហើយពេលនេះនាងចង់លក់វា ដើម្បីយកលុយដើរលេងជប់លៀងភាពនៅលីវបន្តទៀត។ ជាមួយគ្នានេះដែរឈុតកូនក្រមុំដ៏ស្រស់ស្អាតនេះ ជាឈុតប្រ៊េន Stella York ដែលមានតម្លៃប្រមាណជា ១,៥០០ផោន រឺ ជិត ២ពាន់ដុល្លា។

ជាមួយគ្នានេះដែរក្រោយពីមិត្តភក្តិនាងបានផុសចូលទៅក្នុងសង្គមអនឡាញ មានបងប្អូនប្រិយមិត្តជាច្រើនចូលទៅខមមិន និងសរសេរសារលើកទឹកចិត្តដល់រូបនាង ថែមទាំងផ្តល់កម្លាំងចិត្តនិងសរសើរដល់មានរឹងមាំរបស់នាងជាច្រើនអ្នកទៀតផង៕

អត្ថបទ៖ Bee
ប្រភព៖ thesun

Share This Post: