ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អគ្គីភ័យនៅក្នុងរដ្ឋកាលីហ្វ័រញ៉ារលត់ទៅវិញហើយ ក្រោយឆេះតៗគ្នារយៈពេលជាង២សប្តាហ៍

    BY autoadmin November 26, 2018
    អគ្គីភ័យនៅក្នុងរដ្ឋកាលីហ្វ័រញ៉ារលត់ទៅវិញហើយ ក្រោយឆេះតៗគ្នារយៈពេលជាង២សប្តាហ៍

    អាមេរិក៖ អាជ្ញាធរបាននិយាយថា ភ្លើងឆេះដ៏បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋកាលីហ្វ័រញ៉ាត្រូវបានគ្រប់គ្រងដោយក្រុមពន្លត់អគ្គីភ័យបានដោយជោគជ័យ បន្ទាប់ពីមានការឆេះយ៉ាងសន្ធោសន្ធៅដោយសម្លាប់មនុស្សជាច្រើននាក់ និងបំផ្លាញផ្ទះជាច្រើខ្នង ថែមទាំងបានបំផ្លាញតំបន់ Paradise ទាំងស្រុងជាងពីរសប្តាហ៍ បន្ទាប់ពីមានការផ្ទុះឡើងមកនេះ។ អគ្គីភ័យដែលបានផ្ទុះឡើងកាលពីថ្ងៃទី០៨ ខែវិច្ឆិកាត្រូវបានគេដឹងថា បានសម្លាប់មនុស្សរហូតដល់៨៧នាក់​ និងមនុស្សបាត់ខ្លួន ២៤៩នាក់ផ្សេងទៀតមិនទាន់បានរាប់បញ្ចូល។

    យោងតាមការិយាល័យតម្រួតក្នុងតំបន់បានឱ្យដឹងថា មានមនុស្សត្រឹមតែ ៥៤នាក់ប៉ុណ្ណោះត្រូវបានគេកំណត់អត្តសញ្ញាណ។ ផ្ទៃដីសរុបចំនួន ១៥៣,៣៣៦អាក្រេ ត្រូវបានរងផលប៉ះពាល់ដោយអគ្គីភ័យទាំងស្រុង ផ្ទះជិត ១៤,០០០ខ្នង និងរចនាសម្ព័ន្ធរាប់រយផ្សេងទៀតត្រូវបានបំផ្លាញ។ ផ្លើងឆេះ Camp fire គឺជាអគ្គីភ័យទី២ប៉ុន្តែវាគឺឆេះបំផ្លាញខ្លាំងជាងគេបំផុត ហើយផ្សែងរបស់វាមានភាពខ្លាំងក្លាណាស់ដែលសាលារៀននៅសាន់ហ្វ្រង់ស៊ីសូត្រូវបិទទ្វារជាបណ្តោះអាសន្ន។ យ៉ាងណាមិញអភិបាលរដ្ឋកាលីហ្វ័រនីញ៉ាបានព្រមានថា សហរដ្ឋអាមេរិកនឹងមានអគ្គីភ័យកាន់តែច្រើនឡើងៗដែលជាលទ្ធផលនៃការឡើងកំដៅផែនដី។

    អត្ថបទ៖ លីដា

    ប្រភព៖​ ndtv

    Share This Post: