កំពុងរៀបការសុខៗស្រាប់តែសង្សារចាស់មកលើកសារជូនពរ គាំងនិយាយមិនចេញទាំងកូនកំលោះនិងកូនក្រមុំរួមទាំងភ្ញៀវចូលរួម
- BY
- autoadmin
- May 6, 2022
ចិន៖ សារព័ត៌មាន sanook បានចេញផ្សាយពីហេតុការណ៍អាពាហ៍ពិពាហ៍មួយរបស់នកូនកំលោះក្រមុំមួយគូ ដែលគួរតែជាឈុតឆាកដ៏សែនសប្បាយត្រេកអរ ប៉ុន្តែបែរជារឿងដែលនឹកស្មានមិនដល់ទៅវិញ ដោយ។ ហេតុការណ៍នេះបានកើតឡើងនៅរាជធានី សានតុង ប្រទេសចិន ដោយអតីតមិត្តស្រីរបស់កូនកំលោះបានទៅចូលរួមកម្មវិធីមង្គល ហើយថែមទាំងលើកស្លាកជាមួយសាររៀបរាប់ថា « ខ្ញុំបានយកក្មេងក្នុងពោះចេញហើយ ចូរអ្នករៀបការដោយមានសេចក្តីសុខទៅចុះ ហើយសូមអោយអ្នកមានសេចក្តីសុខចំពោះអាពាហ៍ពិពាហ៍នេះអោយបានច្រើន ខ្ញុំធ្លាប់នៅជាមួយកូនកំលោះម្នាក់នេះរួចហើយ» ។

ក្រោយពីសាច់ញាតិបងប្អូនក៏ដូចជាភ្ញៀវដែលបានចូលរួមមង្គលការបានអានស្លាកនោះហើយធ្វើអោយអ្នកទាំងអស់គ្នា គាំងនិយាយលែងចេញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្លឹមសារនៃពាក្យជូនពរខាងលើ មិនបានធ្វើឱ្យអារម្មណ៍របស់កូនក្រមុំសៅហ្មងឡើយ គឺនាងនៅតែបន្តដំណើរកម្មវិធីទៅមុខហើយចប់សព្វគ្រប់។
ជាមួយគ្នានេះដែរបណ្តាអ្នកលេងសង្គមអនឡាញបានបង្ហោះសារដោយប៉ាន់ស្មានថា ស្លាកខាងលើអាចជាការលេងសើចរបស់មិត្តភក្តិកូនកំលោះ ដោយបញ្ជាក់ថា បើជាការពិតខាងក្រុមគ្រួសាររបស់កូនកំលោះប្រាកដជាប្រញ៉ាប់ចាត់ការស្លាកនោះទៅហើយ៕


អត្ថបទ៖ Bee
ប្រភព៖sanook
- Share This Post:






