អន្តរជាតិ

អាល្លឺម៉ង់​នឹង​បញ្ជូន​រថក្រោះកាំភ្លើងធំស្វ័យប្រវត្តិ​ Panzerhaubitzen 2000 ចំនួន ៧គ្រឿង ទៅ​ប្រទេសអ៊ុយក្រែន

BY
autoadmin
May 6, 2022

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រទេសអាល្លឺម៉ង់នឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែន នូវរថពាសដែកបាញ់ដោយខ្លួនឯងចំនួន ៧ គ្រឿង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Deutsche Welle ។ រថពាសដែកទាំងនោះត្រូវបានគេស្គាល់ថាជា Panzerhaubitzen 2000 ដែលជាយានជំនិះដែលបំពាក់ដោយកាណុងកាំភ្លើងធំ ដែលអាចបាញ់ផ្លោងបានចម្ងាយ ៤០គីឡូម៉ែត្រ ហើយភាគីអាល្លឺម៉ង់​ ក៏​នឹង​ផ្តល់​ការ​ហ្វឹកហ្វឺន​ពី​របៀប​ប្រើ​ប្រាស់របស់វាទៅឱ្យអ៊ុយក្រែនផងដែរ។

លោកស្រី Lambrecht បានធ្វើសេចក្តីប្រកាសក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសស្លូវ៉ាគី ដើម្បីជួបជាមួយទាហានអាល្លឺម៉ង់ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលមានព្រំដែនតូចមួយជាមួយអ៊ុយក្រែន។ ក្រសួងការពារជាតិអាឡឺម៉ង់មិនបានបញ្ជាក់ពេលវេលាសម្រាប់ការបញ្ជូនរថពាសដែកចម្បាំងទាំងនោះទេ ប៉ុន្តែការបណ្តុះបណ្តាលទៅទាហានអ៊ុយក្រែនគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ។ លោកស្រី Lambrecht បាន​និយាយ​ថា Panzerhaubitzen 2000 ​នឹង​ត្រូវ​បញ្ជូន​ទៅអ៊ុយក្រែន ​នៅពេល​ដែល​ទាហាន​អ៊ុយក្រែន​ចេះ​ពី​របៀប​ប្រើ​វា៕

អទ្ថបទ៖ លីដា
ប្រភព៖ Deutsche Welle

Share This Post: