អន្តរជាតិ

ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ចំពេលមានការតវ៉ាអស់ជាង ១ខែ កន្លងមក

BY
autoadmin
May 7, 2022

អាជ្ញាធរស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានការតវ៉ាប្រឆាំងរដ្ឋាភិបាលអស់រយៈពេលជាង ១ខែ ជុំវិញវិបត្តិសេដ្ឋកិច្ចដែលកាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតីលោក Gotabaya Rajapaksa បានចេញក្រឹត្យនេះកាលពីថ្ងៃសុក្រ លើមូលដ្ឋានសន្តិសុខសាធារណៈ ដែលវានឹងផ្តល់ឱ្យគាត់នូវអំណាចកាន់តែច្រើន ក្នុងការឃុំខ្លួនមនុស្សដោយគ្មានដីកា។ រំលឹកដែរថា គាត់ក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នក្នុងខែមេសាផងដែរ។ មុន​នេះ​ ប៉ូលីសក៏បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​បាតុករ​ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​សភា ដើម្បី​ទាមទារ​ឱ្យ​ប្រធានាធិបតី​ចុះ​ចេញ​ពី​តំណែង។

ភាពចលាចលកំពុងត្រូវបានជំរុញដោយបញ្ហាលុយហើមខ្លាំង (អតិផរណា) និងការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារជំងឺរាតត្បាត COVID-19 ដែលបានធ្វើឱ្យមានការខូចខាតយ៉ាងខ្លាំងដល់ឧស្សាហកម្មទេសចរណ៍។ ការ​ផ្គត់ផ្គង់​ប្រេង​បាន​ធ្លាក់​ចុះ​ ដែលបាន​បណ្តាល​ឱ្យ​ដាច់​ភ្លើង ហើយ​ការ​ខ្វះខាត​ថ្នាំ ​កំពុង​បន្ថែមភ្លើងទៅកាន់ពលរដ្ឋបន្ថែមទៀត។ កាលពីខែមុន ទីភ្នាក់ងារវាយតម្លៃដ៏សំខាន់មួយ បានបន្ទាបចំណាត់ថ្នាក់ឥណទានជារូបិយប័ណ្ណបរទេសរបស់ប្រទេសស្រីលង្កាទៅជា «ជម្រើសលំនាំដើម»។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលស្រីលង្កាកំពុងស្វែងរកជំនួយហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ ប៉ុន្តែការពិភាក្សាអាចត្រូវការពេលវេលា៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: