ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អេហ្ស៊ីប រកឃើញផ្នូរចំនួន ៨៥ ដែលមានអាយុ ៤,៥០០ឆ្នាំ ជាមួយនឹងសំបុត្រមរណភាពឈើបែបនេះ

    BY autoadmin May 9, 2022
    អេហ្ស៊ីប រកឃើញផ្នូរចំនួន ៨៥ ដែលមានអាយុ ៤,៥០០ឆ្នាំ ជាមួយនឹងសំបុត្រមរណភាពឈើបែបនេះ

    តាមប្រភពព័ត៌មានរបស់ Khaosod ដែលបានចុះផ្សាយកាលពេលថ្មីៗនេះ បានអោយដឹងថា «ក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប បានបង្ហាញពីការរកឃើញផ្នូរបញ្ចុះសពទាំង ៨៥ ពីសម័យអាណាចក្រចាស់ប្រហែល ៤៥០០ ឆ្នាំមុនដល់រាជវង្ស Ptolemy ចន្លោះឆ្នាំ ៣០៥-៣០មុនគ.ស នៅ Sohag ភាគខាងត្បូងប្រទេសអេហ្ស៊ីប»។

    ក្រុមអ្នកបុរាណវិទូនៅតំបន់ Cabal El Haridi ដែលនៅឆ្ងាយពីក្រុង Cairo ទៅភាគខាត្បូងប្រមាណជា ៣៥០គីឡូម៉ែត្រ បានរកឃើញ សំបុត្រមរណភាពឈើ នៅក្បែរសាកសពម៉ាំមីចំនួន ៣០សន្លឹក។ ក្នុងសំបុត្រមរណភាពនោះបានបញ្ជាក់ពីឈ្មោះ មុខរបរ អាយុ និងឈ្មោះឪពុកម្តាយរបស់សពដែលបានសរសេរជាអក្សរសិល្ប៍ក្រិកបុរាណ និងអេហ្ស៊ីប។ ជាមួយគ្នានេះក្រុមអ្នកបុរាណវត្ថុវិទូក៏បានរកឃើញផ្ទះប៉មធ្វើពីឥដ្ឋភក់ពីសម័យស្តេច Ptolemy IIIផងដែរ៕

    អត្ថបទ៖ Bee
    ប្រភព៖ khaosod

     

    Share This Post: