សំណាងមែន! បុរសឥណ្ឌាម្នាក់សម្រេចដឹកដៃប្រពន្ធ ៣នាក់ចូលរោងការ ជប់លៀង៣យប់៣ថ្ងៃ ក្រោយប្រើជីវិតរស់នៅបែប ប្តី១ប្រពន្ធ៣បានជាង១០ឆ្នាំ
- BY
- autoadmin
- May 8, 2022
ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន Khaosod បានចុះផ្សាយពីករណីដ៏គួរឱ្យចាប់អារម្មណ៍មួយនាពេលថ្មីៗនេះ ដោយបុរសម្នាក់បានដឹកដៃកូនក្រមុំដល់ទៅ ៣នាក់ចូលរោងការ ដោយមានកូនៗរបស់ពួកគេក៏ដូចជាភ្ញៀវជាច្រើនចូលរួមជាសាក្សី។

តាមសារព័ត៌មានដដែលបានឲ្យដឹងថា ពិធីមង្គលការបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣០ ខែមេសានៅរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា។ កូនកំលោះមានឈ្មោះ សំ រ៉ាត់ ម៉ូរីយ៉ា អាយុ៤២ឆ្នាំ ចំណែកកូនក្រមុំទាំងបីមានឈ្មោះថា ណាប៊ី ,មីឡា និងសាគ្រី ដែលមានអាយុចន្លោះពី៣០ដល់៣៥ឆ្នាំ ។ មុនពេលឈានដល់ការរៀបការគឺលោក សំរ៉ាត់ ជាអ្នកបបួលអោយភរិយាទាំង៣រត់តាមគ្នាមក ដោយពួកគេបានរៀបការជាង១៥ឆ្នាំមកហើយ ហើយមានកូន៦នាក់ជាមួយគ្នា ក្នុងនោះ មានប្រុស ៣នាក់ស្រី៣នាក់ មុននឹងរៀបការតាមទំនៀមទម្លាប់របស់កុលសម្ព័ន្ធ។ ចំពោះមូលហេតុដែលទើបរៀបការថ្មីៗនេះ លោក សំរ៉ាត់ បានឱ្យដឹងថា គឺដោយសារពួកគេចង់បើកផ្លូវឱ្យក្រុមគ្រួសារមានសិទ្ធិចូលរួមក្នុងពិធីផ្សេងៗ របស់សហគមន៍ និងអាចចូលព្រះវិហារបាន ព្រោះវាជាទំនៀមទម្លាប់របស់កុលសម្ព័ន្ធ ដោយពួកគេមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងពិធីសហគមន៍នោះទេរហូតដល់ពួកគេរៀបការ។
យ៉ាងណាក៏ដោយពិធីមង្គលការនេះបង្កអោយមានមតិចង្រូងចម្រាសនៅក្នុងសង្គម ដោយចោទជាសំណួរថា បុរសដែលមកពីកុលសម្ព័ន្ធអាចរៀបការជាមួយភរិយាដល់ទៅ៣នាក់ជាការពិតរឺទេ? ព្រោះតាមច្បាប់របស់ប្រទេសឥណ្ឌា ការមានប្រពន្ធច្រើននាក់ជាអំពើខុសច្បាប់៕



អត្ថបទ៖ Bee
ប្រភព៖ khaosod
- Share This Post:






