ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជុំទាវទី១ របស់សហរដ្ឋអាមេរិក គឺលោកស្រី Jill Biden បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន

    BY autoadmin May 9, 2022
    ជុំទាវទី១ របស់សហរដ្ឋអាមេរិក គឺលោកស្រី Jill Biden បានធ្វើទស្សនកិច្ចនៅប្រទេសអ៊ុយក្រែន

    ជំទាវទី១ របស់សហរដ្ឋអាមេរិក គឺលោកស្រី Jill Biden បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីជួបជាមួយសមភាគីអ៊ុយក្រែន លោកស្រី Olena Zelenska ។ កិច្ចប្រជុំរបស់ពួកគេបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅឯសាលារៀនមួយ ក្នុងទីក្រុងភាគខាងលិចអ៊ុយក្រែន ក្បែរព្រំដែនជាមួយប្រទេសស្លូវ៉ាគី ដែលបម្រើជាជម្រកសម្រាប់អ្នកជម្លៀសខ្លួន។

    លោកស្រី Biden បាននិយាយថា៖«ខ្ញុំគិតថា វាជារឿងសំខាន់ដើម្បីបង្ហាញប្រជាជនអ៊ុយក្រែនថា សង្រ្គាមនេះត្រូវតែបញ្ឈប់ សង្រ្គាមនេះគឺឃោរឃៅ ហើយប្រជាជននៃសហរដ្ឋអាមេរិកឈរជាមួយប្រជាជនអ៊ុយក្រែន»។ លោកស្រី Zelenska បានថ្លែងអំណរគុណដល់លោកស្រី Biden ដោយហៅដំណើរទស្សនកិច្ចរបស់គាត់ថា «ជាទង្វើដ៏ក្លាហាន»។

    លោកស្រី​ក៏​បាន​និយាយ​ដែរ​ថា ប្រជាជន​អ៊ុយក្រែន​មាន​អារម្មណ៍​ថា ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក និង​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក។ បើតាមសេតវិមានបាននិយាយថា នេះជាលើកទី១ហើយ ដែលស្ត្រីទីមួយអ៊ុយក្រែនបានបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសរបស់នាងកាលពីថ្ងៃទី២៤ ខែកុម្ភៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: