ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាន់តែរឿងទំនាស់ប្តូរទីតាំងវិហារ១០០ឆ្នាំ ផ្ទុះកំហឹងដាក់គ្នាដុតឡានម៉ូតូរាប់សិបគ្រឿង និងរបួស៦នាក់

    BY autoadmin November 27, 2018
    គ្រាន់តែរឿងទំនាស់ប្តូរទីតាំងវិហារ១០០ឆ្នាំ ផ្ទុះកំហឹងដាក់គ្នាដុតឡានម៉ូតូរាប់សិបគ្រឿង និងរបួស៦នាក់

    ជនជាតិម៉ាឡេស៊ីចំនួន១៧នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងអំពើហិង្សា ដែលបានផ្ទុះឡើងនៅព្រះវិហារហិណ្ឌូមួយនៅសង្កាត់ Subang Jaya ខេត្ត Selangor កាលពីថ្ងៃច័ន្ទទី២៧ ខែវិច្ឆិកា ម្សិលមិញនេះ។ ក្នុងនោះផងដែរក៏មានជនរងគ្រោះ៦នាក់ ចំណែកឯជនបង្កទាំង១៧នោះក៏ត្រូវបានក្រុមប៉ូលិសកំណត់អត្តសញ្ញាណបានផងដែរ។ មន្ត្រីប៉ូលិសក៏បានរឹបអូសយកអាវុធដែលត្រូវបានគេប្រើនៅក្នុងឧបទ្ទវហេតុនេះរួមមាន កាំបិតចំនួនពីរ ដំបងឈើពីរ និងបំពង់វែងចំនួនពីរ ហើយពេលនេះក្រុមប៉ូលិសគឺកំពុងតែស៊ើបអង្កេតនឹងចាត់វិធានការតឹងទៅលើអ្នកទោសទាំងនេះ។

    ឧបទ្ទវហេតុនៅក្នុងវិហារ Sri Maha Mariamman នេះកើតឡើងដោយសារមានការទាស់គំនិតគ្នាទៅលើការផ្លាស់ប្តូរទីតាំងរបស់វិហារ ដោយមានអ្នកខ្លះចង់ឱ្យមានការផ្លាស់ប្តូរ តែអ្នកគាំទ្របានតវ៉ាចំពោះការផ្លាស់ប្តូរទីតាំងនៃវិហារថ្វាយបង្គំព្រះអាយុកាល១០០ឆ្នាំនេះ។ ការប៉ះទង្គិចគ្នាបាននាំឱ្យមានរថយន្ត ១៨គ្រឿង និងម៉ូតូ២គ្រឿងត្រូវបានគេដុតកំទេច ខណៈរថយន្តល្បាតរបស់ប៉ូលីសត្រូវបានជនបង្កទាំងនោះគប់នឹងដុំថ្ម។ យ៉ាងណាមិញប៉ូលីសប្រហែល ៧០០នាក់មកពីអង្គភាពជាច្រើនត្រូវបានគេដាក់ពង្រាយក្នុងការបង្ក្រាបនេះ។


    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: