អន្តរជាតិ

អាគារនានាក្នុងទីក្រុង Odesa របស់ប្រទេសអ៊ុយក្រែនបានដួលរលំ បន្ទាប់ពីមីស៊ីលរុស្ស៊ីចំនួន ៧គ្រាប់ បានវាយប្រហារទីក្រុងនេះ

BY
autoadmin
May 10, 2022

ទីក្រុង Odesa របស់ប្រទេសអ៊ុយក្រែន បានរងការវាយប្រហារយ៉ាងដំណំពីកងកម្លាំងរុស្ស៊ី ដែលធ្វើឱ្យមានការដួលរលំអាគារនានានៅក្នុងទីក្រុង ពោលគឺមួយថ្ងៃបន្ទាប់ពីកងកម្លាំងរុស្ស៊ី បានវាយលុកទីក្រុងកំពង់ផែភាគខាងត្បូងមួយនេះ ដោយគ្រាប់មីស៊ីលចំនួន ៧គ្រាប់ ខណៈប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កំពុងដឹកនាំការប្រារព្ធពិធីដ៏រឹងម៉ាំ ដែលបង្ហាញពីជ័យជំនះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ កាលពីក្នុងសង្គ្រាមលោកលើកទី២ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ

កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន បាននិយាយនៅលើបណ្ដាញ Facebook ថា នៅទីក្រុង Odesa ដែលជាកំពង់ផែសមុទ្រខ្មៅដ៏សំខាន់សម្រាប់នាំចេញកសិផល, មានមនុស្សម្នាក់បានស្លាប់ និង ៥នាក់បានរងរបួស នៅពេលដែលមីស៊ីលចំនួន ៧គ្រាប់ បានវាយប្រហារលើមជ្ឈមណ្ឌលលក់ទំនិញ និងដេប៉ូលក់ទំនិញមួយកន្លែង។ ខ្សែអាត់វីដេអូពីកន្លែងកើតហេតុមួយ ក៏បានបង្ហាញឱ្យឃើញពីក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកជួយសង្គ្រោះ ដែលកំពុងព្យាយាមពន្លត់ភ្លើងដែលកំពុងឆាបឆេះផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: