អន្តរជាតិ

ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់ ចិញ្ចឹមក្រពើដល់ទៅ ៧ក្បាល ប្រលែងអោយដើរពេញផ្ទះ ដោយមិនមានការភ័យខ្លាច តែបែរជាថាគួរឱ្យស្រឡាញ់ទៅវិញ

BY
autoadmin
May 11, 2022

តៃវ៉ាន់៖ ក្លាយជារឿងដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសង្គមអនឡាញ ចំពោះករណីដែល «ស្ត្រីជនជាតិតៃវ៉ាន់ម្នាក់បានបង្ហោះរូបសត្វចិញ្ចឹមរបស់ខ្លួនដែលជាសត្វក្រពើដល់ទៅ ៧ក្បាល ដោយមិនមានការភ័យខ្លាចឡើយ។ ការចិញ្ចឹមក្រពើនៅក្នុងផ្ទះមិនត្រឹមតែជារឿងដ៏ចម្លែកនោះទេ តែជាសត្វដ៏គ្រោះថ្នាក់បំផុត ប៉ុន្តែចំពោះស្រ្តីជនជាតិតៃវ៉ាន់ម្នាក់នេះបែរជាយល់ថា វាជាសត្វដ៏គួរអោយស្រឡាញ់ទៅវិញ»។

ស្រ្តីដែលជាទីស្រឡាញ់របស់ពពួកសត្វចិញ្ចឹមទាំងឡាយ បានឱ្យដឹងថា នាងជាគ្រូបង្វឹកក្រពើ ដែលមកពីប្រទេសតៃវ៉ាន់។ នាងតែងតែផុសរូបនិងវិដេអូនៅក្នុងផេក 鱷鄰居&沙西米 (Sashimi.caiman) ដែលក្នុងនោះដែរបានសរសេរសាររៀបរាប់ថា ទោះបីជាមុខឯងមើលទៅឃោឃៅគួរអោយខ្លាច ប៉ុន្តែពេលខ្លះមើលឯងគួរអោយស្រឡាញ់ម្យ៉ាងដែរ។

គាត់​បាន​បន្ថែម​ថា “តាម​ពិត​ទៅ ខ្ញុំ​ស្រឡាញ់​សត្វ​តាំង​ពី​ក្មេង។ ខ្ញុំ​ចិញ្ចឹម​កណ្ដុរ​មាស ទន្សាយ ឬ​កំប្រុក​ដែល​មាន​របួស»រហូតដល់ថ្ងៃមួយ ឪពុករបស់ខ្ញុំបាននាំខ្ញុំទៅហាងលក់សត្វចិញ្ចឹមនៅពេលខ្ញុំអាយុ ៨ឆ្នាំ ហើយ​ខ្ញុំ​បាន​ឃើញ Caeman(ឈ្មោះក្រពើ) តូច​ក្នុង​ប្រអប់​កញ្ចក់ ហើយ​ក៏ចាប់អារម្មណ៍ស្រលាញ់នៅ​ពេល​ឃើញ​ដំបូង ដោយនិយាយ​ទៅ​ឪពុក​ខ្ញុំ​ភ្លាម​ថា ខ្ញុំ​ចង់​បាន​វា!”

ក្នុង​ចំណោម​ក្រពើ​ទាំង​ប្រាំពីរ​ក្បាល​នោះ មាន​ក្រពើ​អាយុ​ ២៤​ឆ្នាំ​មួយ​ក្បាល ដែល​នាង​បាន​មក​ដោយ​ឥត​គិត​ថ្លៃ។ ដោយសារតែម្ចាស់មុនបានស្លាប់ គ្រួសារមិនអាចមើលថែវាទៀតទេ ហើយ​បដិសេធ​មិន​បញ្ជូន​ក្រពើ​តូច​នេះ​ទៅ​កន្លែង​សត្តឃាត។ ដូច្នេះហើយ ទើបនាងសម្រេចចិត្តទៅមើល ប្រទះឃើញក្រពើអៀន មិនព្រមដណ្ដើមជាមួយសត្វក្រពើផ្សេងទៀតសម្រាប់អាហារឡើយ។ ពួកគេ​ស៊ី​តែ​ត្រី ហើយ​ស៊ាំ​នឹង​មនុស្ស​ ទើបនាង​ក៏​នាំ​ក្រពើ​ត្រឡប់​ទៅ​ផ្ទះ​វិញ៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

Share This Post: