ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នារីម្នាក់ខំប្រឹងធ្វើការសន្សំលុយ ដើម្បីទិញទូរស័ព្ទទំនើបជូនឳពុក លុះបើកប្រអប់មកឪពុកគាំងនិយាយមិនចេញ

    BY autoadmin May 11, 2022
    នារីម្នាក់ខំប្រឹងធ្វើការសន្សំលុយ ដើម្បីទិញទូរស័ព្ទទំនើបជូនឳពុក លុះបើកប្រអប់មកឪពុកគាំងនិយាយមិនចេញ

    ថៃ៖ កាលពីពេលថ្មីៗនេះ សារព័ត៌មាន sanook បានចុះផ្សាយពីករណីមួយដែល « នារីម្នាក់ខំប្រឹងធ្វើការដើម្បីសន្សំលុយទិញទូរស័ព្ទទំនើបជូនឳពុក ក្រោយឳពុកបើកប្រអប់ចេញមកបែរជាខកចិត្តទៅវិញ ដោយសារតែនៅពីក្នុងប្រអប់ទូរស័ព្ទទំនើបនោះ បែជាមានបាយទៅវិញ។ ក្រោយមកក្រៅពីការខកចិត្ត ឪពុកនិងកូនក៏ផ្ទុះសំណើចយ៉ាងខ្លាំង ហើយថែមទាំងបាននិយាយថា (ញាំបាយអោយច្រើនៗណាប៉ា)។ យ៉ាងណាមិញនេះ គ្រាន់តែជាការលលេងជាមួយ ឪពុកនោះទេ ចុងក្រោយនាងក៏បានប្រគល់ទូរស័ព្ទពិតជូនចំពោះលោកប៉ាវិញថែមទាំង បញ្ជាក់ប្រាប់ថា នេះជាទូរស័ព្ទពិតមែនលោកប៉ា»។

    ចំណែកលោកប៉ាវិញ នៅពេលដែលបើកឃើញបាយនៅក្នុងប្រអប់បាយភ្លាមៗនោះ លោកប៉ាបានពោលថា «សងទឹកភ្នែកប៉ាវិញមក កំពុងតែចូលតួរំភើបផង…មិនទាន់បាននិយាយចប់កូនស្រី បែរជាប្រញាប់ប្រគល់ទូរស័ព្ទពិតជូនលោកប៉ា ព្រមទាំងនិយាយថា កូន Surprise លោកប៉ាទេ នេះប៉ាកូនជូនប៉ាពិតប្រាកដមែន» លុយនេះកូនខំប្រឹងលក់ដូររាល់ថ្ងៃ ដើម្បីអោយប៉ាមានទូរស័ព្ទទំនើបដូចគេ៕

    អត្ថបទ៖ Bee
    ប្រភព៖ sanook
     

    Share This Post: