អន្តរជាតិ

កូវីដវាយលុក អ្នកបើកយន្តហោះប្រើឱកាសទំនេរពីការងារ ចាប់ដៃមិត្តភក្កិបង្កើតសំរាមឆ្មាពីដំឡូងមី រហូតជោគជ័យបង្កើតបានជាក្រុមហ៊ុននាំចេញ

BY
autoadmin
May 12, 2022

ថៃ៖ ពីអតីតអ្នកបើកយន្តហោះ បែជាមកបបួលមិត្តភក្តិធ្វើ សំរាមឆ្មាទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតក្លាយទីជាម្ចាស់ក្រុមហ៊ុននាំចេញនាំចូលនូវសំរាមឆ្មានេះផងដែរ។ យោងតាមប្រភពព័ត៌មានរបស់ sentangsedtee បានអោយដឹងថា៖ «លោក Sun-Apinan Mahasaksawat នាយកប្រតិបត្តិក្រុមហ៊ុន Welty Mocky Innovation Company Limited បានរៀបរាប់ថា លោកបានស្គាល់គ្នាជាមួយមិត្តទាំងពីរតាំងពីពេលរៀនមហាវិទ្យាល័យឆ្នាំទី១ ផ្នែក Faculty of Science នៃសាកលវិទ្យាល័យ Chulalongkorn  ។ ក្រោយពេលដែលបានរៀនចប់ម្នាក់ៗក៏បានធ្វើការងារទៅតាមជំនាញរបស់ខ្លួននៅក្រុមហ៊ុនឯកជនមួយ ដោយរូបលោកជាអ្នកបើកយន្តហោះ ចំណែកមិត្តទាំង២ ម្នាក់ធ្វើការផ្នែកទីផ្សារ ចំណែកម្នាក់ទៀត អ្នកស្រាវជ្រាវ»។ 

«ចាប់ផ្តើមពី ៣ ឆ្នាំមុនមានព័ត៌មានពីនាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិអំពីអត្រាកំណើនខ្ពស់នៃការនាំចេញសំរាមឆ្មា។ បើ​ក្រឡេក​ទៅ​មើល​វិញ ប្រទេស​ថៃ​មិន​ទាន់​ផលិត​សំរាម​ឆ្មា​នៅ​ឡើយ​ទេ ហើយរបស់​ដែល​គេ​ឃើញ​មាន​លក់​សុទ្ធ​តែ​នាំ​ចូល។ ពេល​និយាយ​ជាមួយ​មិត្តភ័ក្តិ ខ្ញុំ​បាន​រក​ឃើញ​ថា ប្រទេស​ថៃ​មាន​រុក្ខជាតិ​ដែល​អាច​ប្រើ​សម្រាប់​ផលិត​សំរាម​ឆ្មា។ ខ្ញុំ​និង​មិត្ត​ខំ​បើក​ការ​ស្រាវ​ជ្រាវ​មើល​រូបមន្ត​ផ្សេងៗ ហើយទីបំផុតបានរកឃើញថាដំឡូងមីជារុក្ខជាតិដែលល្អសម្រាប់ការផលិតនេះ។ វាមានគ្រឿងផ្សំស្ទើរតែទាំងអស់ដែលគួរប្រើសម្រាប់ធ្វើទុកដាក់សំរាមឆ្មា ដូចជាម្សៅ និងសរសៃធម្មជាតិ។ លើសពីនេះ ប្រទេសថៃ គឺជាប្រទេសដែលមានអត្រានាំចេញដំឡូងមីខ្ពស់ជាងគេលើពិភពលោក ប៉ុន្តែរយៈពេល  ៣ឆ្នាំចុងក្រោយនេះ ត្រូវបានជួប​ប្រទះនឹងសម្ពាធលើតម្លៃ ដោយសារតែអ្នកទិញសំខាន់ៗដូចជា ប្រទេសចិនបានចាប់ផ្តើមវិនិយោគកាន់តែច្រើននៅក្នុងប្រទេសជិតខាង ធ្វើឱ្យចំនួននៃការនាំចេញធ្លាក់ចុះ វា​ជា​ចំណុច​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​យើង​ជ្រើសរើស​យក​ដំឡូង​មី»។

 

លោកបានបន្ថែមថា វាត្រូវការពេលវេលាដើម្បីធ្វើការពិសោធន៍ និងដាក់ឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២០ ស្របពេលនៃមេរោគកូវីដ-១៩ កំពុងរាតត្បាតល្មម។ ពេលនោះរួមផ្សំទាំងពេលដែលខ្ញុំបានសម្រាកពីការហោះហើរផង ដូច្នេះខ្ញុំមានពេលដើម្បីជួយមិត្តរបស់ខ្ញុំបង្កើតសំរាមឆ្មា។ យើង​ប្រើ​ដំឡូងមី​ពី​តំបន់​ភាគ​ខាងកើត ដែល​ទិញ​ពី​កសិករ។ យ៉ាងណាមិញ បច្ចុប្បន្នយើងអាចផលិតសំរាមឆ្មាដែលមានឈ្មោះថា  Hide & Seed ជាមួយនឹងក្លិនដ៏ក្រអូប ហើយមិនមានផលប៉ះពាល់ដល់ឆ្មាឡើយ៕

អត្ថបទ៖ Bee
ប្រភព៖ sentangsedtee

 

 

Share This Post: