ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកកំពុងប្រើប្រាស់ «ឧស្ម័នបង្ហូរទឹកភ្នែក» មកលើក្រុមអន្តោប្រវេសន៍ CARAVANS ដើម្បីបញ្ឈប់ដំណើរខុសច្បាប់របស់ពួកគេ

    BY autoadmin November 27, 2018
    អាមេរិកកំពុងប្រើប្រាស់ «ឧស្ម័នបង្ហូរទឹកភ្នែក» មកលើក្រុមអន្តោប្រវេសន៍ CARAVANS ដើម្បីបញ្ឈប់ដំណើរខុសច្បាប់របស់ពួកគេ

    ប្រធានាធិបតីអាមេរិកលោក Donald Trump បានការពារជំហរយ៉ាងពេញទំហឹងចំពោះការប្រើប្រាស់ «ឧស្ម័នបង្ហូរទឹកភ្នែក» របស់ក្រុមប៉ូលិសខ្លួននៅឯព្រំដែនម៉ិកស៊ិកដើម្បីបញ្ចៀសហ្វូងមនុស្សចំណាកស្រុកខុសច្បាប់ និងក្រុមបាតុករគប់ដុំថ្មមកលើក្រុមប៉ូលិស។ ក្រុមអ្នករិះគន់បាននិយាយថាសកម្មភាពរបស់ប៉ូលិសព្រំដែនគឺប្រៀបដូចជាការសម្លាប់មកលើពួកគេ ប៉ុន្តែលោក Donald Trump នៅតែឈរលើជំហរមួយនេះដោយលោកបានបាននិយាយថា៖ ក្រុមប៉ូលិសធ្វើការដោយប្រញាប់ប្រញាល់ ហើយពួកគេគឺត្រូវការប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់សកម្មភាពនេះ។ គ្មាននរណាម្នាក់អាចចូលមកក្នុងប្រទេសរបស់យើងបានទេ លុះត្រាតែពួកគេមកដោយស្របច្បាប់។

    លោក Donald Trump បានបន្តថា៖​ ក្រុមអន្តោប្រវេសន៍ caravans គឺជាក្រុមដែលមានគ្រោះថ្នាក់ជាពិសេសគឺពួកប្រុសៗ។ យ៉ាងណាមិញមានអ្នករិះគន់មកលើបញ្ហានេះជាច្រើនដោយពួកគេនិយាយថាក្រុមអន្តោប្រវេសន៍ caravans បានបោះបង់ទីលំនៅចាស់របស់ខ្លួនហើយធ្វើដំណើរមកដោយថ្មើរជើងមកទឹកដីអាមេរិកនេះ គឺដោយសង្ឃឹមថានឹងបានស្វែងរកសន្តិភាព និងសិទ្ធិជ្រកកោនប៉ុណ្ណោះ តែផ្ទុយទៅវិញពួកគេបែជាទទួលបាននូវការទទួលស្វាគមន៍បែបនេះទៅវិញ វាមិនសមជាប្រទេសអាមេរិកសោះ។ ចំពោះបញ្ហានេះផងដែរគឺមិនទាន់មានរបាយការណ៍ណាបានដឹងអំពីចំនួនអ្នករងរបួស ឬមានការរងរបួសណាមួយនោះទេ៕


    អត្ថបទ៖ លីដា
    ប្រភព៖ apnews

    Share This Post: