កីឡា

ក្លឹបអ្នកមានបារាំង PSG បញ្ជាក់ថា៖ ខ្សែប្រយុទ្ធ Neymar នឹងត្រូវធ្វើការវះកាត់កជើងនៅក្នុងសប្ដាហ៍នេះ

BY
Khmernote Media
March 1, 2018

យោងតាមក្លឹបអ្នកមានបារាំង Paris Saint-Germain បានបញ្ជាក់ថា៖ ខ្សែប្រយុទ្ធ Neymar នឹងត្រូវធ្វើការវះកាត់នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថា៖ កជើងរបស់ខ្សែប្រយុទ្ធ Neymar បានប្រេះស្រាំ។

កាលពីសប្ដាហ៍មុនខ្សែប្រយុទ្ធ Neymar បានជួយក្លឹបអ្នកមានបារាំង PSG យកឈ្នះក្លឹប Marseille ដោយលទ្ធផល 3-0 ប៉ុន្ដែជាអកុសលខ្សែប្រយុទ្ធរូបនេះត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗបន្ទាប់ពី Neymar មានបញ្ហាបាក់កជើង។ ឪពុករបស់ខ្សែប្រយុទ្ធ Neymar បានសំណូមពរអោយមានការវះកាត់ភ្លាមៗចំពោះរបួសរបស់ Neymar ហើយការប្រកួតរបស់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះអាចនឹងធ្វើឡើងនៅក្នុងចុងសប្ដាហ៍នេះ។

ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានចំពេលប្រកួតសំខាន់នៅក្នុងសប្ដាហ៍ក្រោយនេះ។ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champion League សប្ដាហ៍ក្រោយនេះ Neymar នឹងមិនអាចជួយក្លឹប PSG លេងទល់ជាមួយនឹងក្លឹប Real Madrid បានទេនៅក្នុងការប្រកួតពាន Champion League ជើងទី 2 នេះ។ ក្លឹបអ្នកមានបារាំង PSG នឹងបាត់បង់កីឡាករសំខាន់ម្នាក់និងជាអ្នកនាំលេងរបស់ក្លឹប ខណៈដែលជើងទី 1 ក្លឹប PSG ចាញ់ Real Madrid ដោយលទ្ធផល 3-1។

បុត្រ

ប្រភព៖ Goal

 

Share This Post: