អន្តរជាតិ

អ៊ុយក្រែន​ស្នើ​សុំដោះដូរយោធារុស្ស៊ីដែលខ្លួនចាប់បាន ជាមួយនឹងក្រុមអ្នកប្រយុទ្ធ Azov ដែលជាប់គាំងនៅ Mariupol

BY
autoadmin
May 12, 2022

អ៊ុយក្រែននិយាយថា ខ្លួនកំពុងចរចាជាមួយភាគរុស្ស៊ីលើការជម្លៀសអ្នកប្រយុទ្ធអ៊ុយក្រែន ដែលរងរបួសយ៉ាងធ្ងន់ធ្ងរចេញពីរោងចក្រដែកក្នុងទីក្រុង Mariupol ជាថ្នូរជាមួយនឹងជនជាតិរុស្ស៊ីដែលត្រូវបានពួកគេចាប់ខ្លួនវិញ។ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោកស្រី Iryna Vereshchuk បាននិយាយនៅក្នុងកម្មវិធីផ្ញើសារមួយកាលពីថ្ងៃពុធថា អ៊ុយក្រែនបានស្នើការផ្លាស់ប្តូរនេះ ហើយការចរចាកំពុងដំណើរការ។

អ្នកប្រយុទ្ធនៅក្នុងកងវរសេនាតូច Azov កំពុងបន្តការតស៊ូរបស់ពួកគេប្រឆាំងនឹងរុស្ស៊ី នៅឯរោងចក្រដែក Azovstal ដែលត្រូវបានរុស្ស៊ីឡោមព័ទ្ធ ខណៈដែលពួកគេស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងក្លា ហើយជាប់គាំងនៅទីនោះ។ កងវរសេនាតូចបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសចំនួន ៣៨ លើក លើការដ្ឋានដែកក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: