អន្តរជាតិ

នៅចាំបានទេ? ករណីកូនប្រុសលួចដកលុយម្ដាយពី ATM យកទៅបាចចែកអ្នកភូមិ ឥលូវម្ដាយសម្រេចដកពាក្យបណ្ដឹងហើយ តែដកមិនបានវិញ ទោះម្ដាយចង់ដកក៏ដោយ 

BY
autoadmin
May 16, 2022

ថៃ៖ យោងតាមការចុះផ្សាយរបស់ Khaosod កាលពីថ្ងៃទី ១២ ឧសភា កន្លងមកជុំវិញករណីដែលបានកើតឡើង កាលពីថ្ងៃទី ០៧ ឧសភា ក្រោយកូនប្រុសដែលមានឈ្មោះថា Wuttisak អាយុ ៣៩ឆ្នាំ បានលួចដកលុយពីកាត ATM អ្នកម្តាយជាង ១មុឺនដុល្លារ ដើម្បីយកទៅបាចនិងទិញទំនិញចែកនៅផ្សារ។ ក្រោយមកម្តាយរបស់លោក Wuttisak បានទៅដាក់ពាក់បណ្តឹងដើម្បីទុកជាមេរៀនដល់កូនប្រុស ក៏ដូចជាចង់អោយតម្រួតជួយតាមប្រមូលលុយដែលមានអ្នករើសបានត្រឡប់មកវិញ ប៉ុន្តែចុងក្រោយម្តាយរបស់លោក Wuttisak ក៏បានលើកលែងទោសអោយកូនវិញ ក្រោយកូនប្រុសបានទិញឆ្នោតជាតិថៃជូនអ្នកម្តាយវិញក្រែងម្តាយត្រូវឆ្នោតបានរង្វាន់ទី១។

លុះមកដល់ថ្ងៃទី ១២ ឧសភា កន្លងមក លោកវរសេនីយ៍ឯក Wachirawit Wannathani អធិការនគរបាលក្រុង Satuk ស្រុក Satuk ខេត្ត Buriram បានឱ្យដឹងថា យោង​ទៅ​លើ​បណ្តឹង​ដែល​បាន​កើត​ឡើង ឥឡូវ​មាន​អ្នក​យក​លុយ​មក​វិញ​បណ្តើរៗ​ហើយ​ប្រហែល​៦​ពាន់​បាត រឺ ជាង២០០ដុល្លារ។ ចំណែកបទល្មើសដែលបានកើតឡើង គឺជាបទល្មើសព្រហ្មទណ្ឌ និងជាបទល្មើសដែលមិនអាចសម្រុះសម្រួលគ្នាដោយគ្មានការជំនុំជំរះពីសំណាក់តុលាការបានទេ។ ចំណុចដែលសំខាន់ទៀតនោះគឺ លោក Wuttisak គឺជាកូនចិញ្ចឹម ដែលមិនបានជាប់សាច់ឈាមពីកំណើតថែមទៀត​។ 

គួរបញ្ជាក់ផងដែរថា ដំបូងបទ​ចោទ​ប្រកាន់​លើ​លោក Wuttisak ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «លួច និង​លួច​កាត​អេឡិចត្រូនិក (កាតដកប្រាក់ដោយស្វ័យប្រវត្តិ ឬ ATM)។ ក្រោយពិនិត្យស្ថានភាពរស់នៅ អ្នកស្រី Somwang ដែលត្រូវជាម្តាយអាយុ៧០ឆ្នាំ គឺរស់នៅជាមួយកូនប្រុសតែ២នាក់ ហើយម្តាយក៏ប្តូរចិត្តលែងចង់ដាក់ពាក់បណ្តឹងកូនហើយ។

ដូច្នេះហើយ មន្ត្រីស៊ើបអង្កេតបានសរសេរនៅចុងបញ្ចប់នៃរបាយការណ៍បណ្តឹងថា “លោកស្រី Somwang មិនចង់ដាក់ពាក្យបណ្តឹងទៅលើកូនប្រុសទៀតទេ។ លើសពីនេះ លោកស្រី Somwang គ្មានអ្នកមើលថែ” ដើម្បីឱ្យតុលាការមេត្តា តាមឆន្ទានុសិទ្ធិរបស់តុលាការ៕

អត្ថបទ៖ Bee
ប្រភព៖ khaosod

 

 

Share This Post: