អន្តរជាតិ

ស្រ្តីជនជាតិចិនម្នាក់ទាល់លុយខ្លាំងក៏ខ្ចីលុយកូនអាយុ ១៤ឆ្នាំ ក្រោយកូនស្រីយកលុយអោយអ្នកម្តាយគាំងនិយាយលែងចេញតែម្តង

BY
autoadmin
May 16, 2022

ចិន៖ស្រ្តីជនជាតិចិនម្នាក់ មានបញ្ហាខាងផ្នែកហិរញ្ញវត្ថុ គ្មានប្រាក់បង់ថ្លៃជួលផ្ទះ ក៏ខ្ចីលុយពីកូនស្រីអាយុ១៤ឆ្នាំ ប៉ុន្តែរូបគាត់ ស្រឡាំងកាំងយ៉ាងខ្លាំង ដោយកូនស្រីយកលុយចំនួន ១៧,០០០យ៉ន់ រឺ ជិត៣ពាន់ដុល្លារមកឱ្យខ្ចី។ តាមសេចក្តីរាយការណ៍របស់ times.hinet បានអោយដឹងថា ស្ត្រី​ម្នាក់​ត្រកូល Zhao មក​ពី​ទីក្រុង Nantong ខេត្ត Jiangsu ប្រទេស​ចិន កំពុងប្រឈមមុខនឹងស្ថានភាពលំបាក ​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​បង់​ថ្លៃ​ជួល​នោះ​ទេ។ ដោយ​គ្មាន​ជម្រើស គាត់ក៏ខ្ចី​លុយ​ពីកូន​ស្រី​អាយុ​១៤​ឆ្នាំ​ ដោយពីដំបូងកូនស្រីមិនពេញចិត្តអោយខ្ចីនោះទេ ប៉ុន្តែដោយសារតែម្តាយបានសន្យាថានឹងសងត្រឡប់មកវិញគុណនឹងពីរ ទើបធ្វើអោយកូនស្រីប្តូរចិត្តអោយម្តាយខ្ចីប្រាក់វិញ។

ស្ត្រី​ជា​ម្តាយ​បាន​និយាយ​ថា៖ ដំបូង​ឡើយ​គាត់​គិត​ថា​កូនស្រី​គាត់​មាន​តែ​ប៉ុន្មាន​ពាន់​យ៉ន់​ប៉ុណ្ណោះ ប៉ុន្តែគាត់មាន​ការ​ភ្ញាក់​ផ្អើល​ពេល​កូន​ស្រី​​យក​លុយ​ទាំង​អស់​ដែល​នាង​សន្សំ​ទុកជាង ១៧,០០០យ៉ន់ រឺជិត ៣ពាន់ដុល្លារ។ តាមប្រភពពីម្ដាយលុយទាំងនេះកូនស្រីបានមកពីការសន្សំអាំងប៉ៅពេលចូលឆ្នាំចិន លុយដែលបានមកពីជួយធ្វើការងារផ្ទះ  និងលុយដែលខ្ញុំអោយនាងចាយនៅពេលដែលខ្ញុំរវល់មានធុរៈ។ ស្រ្តីជាម្ដាយពិតជានឹកស្មានមិនដល់ថា នាងមានលុយច្រើនដល់ម្លឹង វាពិតជាធ្វើអោយគាត់មោទកភាពលើកូនស្រីគាត់ណាស់ ហើយគាត់គិតថានាងពិតជាមានជំនាញគ្រប់គ្រងហិរញ្ញវត្ថុបានល្អ។

យ៉ាងណាមិញបន្ទាប់ពីរឿងរ៉ាវត្រូវបានចែករំលែក អ្នកនិយមលេងអ៉ីនធឺណេតជាច្រើនបានបញ្ចេញមតិសរសើរក្មេងស្រីនេះថា នាងទើបតែអាយុ ១៤ ឆ្នាំតែនាងល្អប៉ុណ្ណាទៅ តើមានកូនស្រីដ៏មានតម្លៃបែបនេះនៅលើលោកទេ នាងបានសន្សំលុយបាន ១៧,០០០យ៉ន់ នៅអាយុទើបតែ ១៤ ឆ្នាំគឺ អ្នក​មាន​ជាង​ខ្ញុំ​ទៅទៀត។ ចំណែក​អ្នក​ខ្លះ​ទៀត​សង្ឃឹម​ថា​ម្តាយ​នឹង​សង​កូន​ស្រី​វិញ​ពីរដង​ដូច​គេ​និយាយ៕

អត្ថបទ៖ Bee

ប្រភព៖ times.hinet

Share This Post: