កូរ៉េខាងជើងនៅតែមិនឆ្លើយតបចំពោះការស្នើផ្ដល់ជំនួយរបស់កូរ៉េខាងត្បូង ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺកូវីដ១៩
- BY
- autoadmin
- May 18, 2022
កូរ៉េខាងត្បូងបាននិយាយថា ប្រជាជនកូរ៉េខាងជើងនៅតែមិនឆ្លើយតបចំពោះការស្នើផ្ដល់ជូនរបស់ខ្លួន ដើម្បីជួយដោះស្រាយការរីករាលដាលនៃជំងឺ COVID-19 ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅឯរដ្ឋសភាកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការគាំទ្រចាំបាច់ណាមួយ រួមទាំងថ្នាំពេទ្យ វ៉ាក់សាំង ឧបករណ៍វេជ្ជសាស្ត្រ និងបុគ្គលិកថែទាំសុខភាព។ បន្ទាប់ពីសុន្ទរកថារួច ក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង បានផ្តល់សារមួយទៅកាន់កូរ៉េខាងជើង ដែលស្នើឱ្យមានកិច្ចសន្ទនារវាងកូរ៉េទាំង ២ ដើម្បីពន្លឿនជំនួយផ្នែកវេជ្ជសាស្រ្តនេះ។

ប៉ុន្តែក្រុមមន្ត្រីបានលាតត្រដាងថា កូរ៉េខាងជើងមិនបាននិយាយថា នឹងទទួល ឬមិនទទួលយកសារនោះទេ។ ជាមួយគ្នានេះដែរ ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃអង្គារ ក៏ទើបតែបានរិះគន់កូរ៉េខាងត្បូង នៅលើគេហទំព័ររបស់គណៈកម្មាធិការសម្រាប់ការបង្រួបបង្រួមដោយសន្តិវិធីរបស់ខ្លួនផងដែរ។ វាបានរិះគន់លោក Yoon សម្រាប់ការនិយាយនៅក្នុងសន្ទរកថាមួយ នៅថ្ងៃឡើងកាន់អំណាចជាប្រធានាធិបតីថ្មីរបស់គាត់ថា គាត់ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីផែនការដ៏ក្លាហានមួយ ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងជើង និងជីវិតរបស់ពលរដ្ឋនៅទីនោះមានភាពប្រសើរឡើង ប្រសិនបើកូរ៉េខាងជើងចាប់ផ្តើមដំណើរការយ៉ាងពិតប្រាកដ ដើម្បីបញ្ចប់ការរំសាយអាវុធនុយក្លេអ៊ែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Korea Herald
- Share This Post:






