គូរពិសេសក្នុងរាត្រីនេះ! កាំភ្លើងធំ Arsenal នឹងបើកកីឡាដ្ឋានរបស់ខ្លួនត្រៀមទទួលក្រុមភ្ញៀវ Man City ម្ដងទៀត ក្រោយពេល Man City បំបាក់ Arsenal នៅក្នុងការប្រកួតពានរង្វាន់ EFL Cup វគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យកន្លងទៅ
- March 1, 2018
ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវបើកកីឡាដ្ឋាន Emirates Stadium របស់ខ្លួនដើម្បីត្រៀមទទួលក្រុមភ្ញៀវមេឃខៀវ Manchester City សារជាថ្មីម្ដងទៀត ក្រោយពេលក្លឹបកាំភ្លើងធំ Arsenal ចាញ់ក្លឹបមេឃខៀវ Manchester City ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup កាលពីថ្ងៃអាទិត្យកន្លងទៅ។

នៅក្នុងរាត្រីនេះអាចថាជាការសងសឹករបស់ក្លឹបកាំភ្លើងធំ Arsenal ក្រោយពេលក្លឹបមេឃខៀវ Manchester City បំបាក់ក្លឹបយក្សទីក្រុង London នេះត្រឹមជាជើងឯករងនៅក្នុងការប្រកួតពានរង្វាន់ EFL Cup កាលពីថ្ងៃអាទិត្យ។ បន្ទាប់ពីក្លឹបកាំភ្លើងធំ Arsenal ចាញ់ក្លឹបមេឃខៀវ Manchester City នៅក្នុងថ្ងៃអាទិត្យកន្លងទៅ នៅក្នុងរាត្រីថ្ងៃនេះ Arsenal នឹងត្រៀមទទួលក្រុមភ្ញៀវ Manchester City សារជាថ្មីនៅក្នុងការប្រកួតពានរង្វាន់លីគកំពូល Premier League។
គិតមកត្រឹមសប្ដាហ៍ទី 28 នេះក្លឹបមេឃខៀវ Manchester City មិនទាន់ស្គាល់ពាក្យថាចាញ់ម្ដងឡើយនៅក្នុងលីគកំពូល Premier League ខណៈដែលការប្រកួតក្នុងលីគកំពូល Premier League សល់តែ 10 ប្រកួតទៀតតែប៉ុណ្ណោះ។ ក្លឹបកាំភ្លើងធំ Arsenal ពេលកំពុងឈរក្នុងចំណាត់ថ្នាក់លេខ 6 តាមពីក្រោយក្លឹបលេខ 1 Manchester City ដល់ទៅ 27 ពិន្ទុឯណោះ។ រង់ចាំមើលទាំងអស់គ្នាថានៅក្នុងរាត្រីនេះក្លឹបកាំភ្លើងធំ Arsenal អាចសងសឹកក្លឹបមេឃខៀវ Manchester City បានដែរឫទេ ខណៈដែលការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង 2:45នាទីរំលងអាធ្រាត្រ។

បុត្រ
- Share This Post:






