ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យដើម្បីចូលរួមជាសមាជិកអង្គការណាតូជាផ្លូវការ
- BY
- autoadmin
- May 18, 2022
ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យជាផ្លូវការ សម្រាប់សមាជិកភាពអង្គការណាតូ (The North Atlantic Treaty Organization)។ ឯកអគ្គរដ្ឋទូតមកពីប្រទេស Nordic ទាំង ២ បានដាក់ឯកសារស្នើសុំរបស់ពួកគេ ទៅកាន់អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg នៅទីក្រុងប្រ៊ុចសែល នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ នេះផ្ទាល់តែម្ដង។
លោក Stoltenberg បានហៅវាថាជា «ពេលវេលាប្រវត្តិសាស្ត្រ» ហើយបាននិយាយថា លោកស្វាគមន៍យ៉ាងកក់ក្តៅចំពោះសំណើរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ដើម្បីចូលរួមជាមួយអង្គការណាតូ។ លោកបានបន្ថែមថា៖«អ្នកគឺជាដៃគូជិតស្និទ្ធបំផុតរបស់យើង ហើយសមាជិកភាពរបស់អ្នកនៅក្នុងអង្គការណាតូ នឹងបង្កើនសន្តិសុខរួមរបស់យើង»៕
អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post: