អន្តរជាតិ

រំភើបជំនួស! ចៅប្រុសបីលោកយាយដែលដើរមិនរួចហើយកំពុងបាត់បង់ការចងចាំ ចូលរួមពិធីមង្គលការចៅស្រីដើម្បីជូនពរ

BY
autoadmin
May 21, 2022

ថៃ៖ ការប្រារព្ធពិធីអាពាហ៍ពិពាហ៍មិនថាជាតិសាសណាក៏ដោយរមែងតែងចង់មានចាស់ទុំចូលរួមជាសាក្សីក្នុងថ្ងៃពិសេសនេះផងដែរតើមែនទេបងប្អូន? ដូចទៅនឹងករណីដ៏គួរឱ្យរំភើបមួយដែលល្បីនៅលើបណ្ដាញសង្គម TikTok នាពេលថ្មីៗនេះ  ដោយរូបភាពនិងវិដេអូខ្លី ដ៏សែនពិសេសមើលហើយរំភើប និងស្រក់ទឹកភ្នែកជំនួស ដែលចៅប្រុសបានបីលោកយាយដែលដើរមិនរួច ហើយកំពុងតែបាត់បង់ការចងចាំ ចូលរួមពិធីមង្គលការចៅស្រី។ ទិដ្ឋភាពដ៏ពិសេសបំផុតក្នុងកម្មវិធីនេះ បានធ្វើឱ្យគ្រប់គ្នានាំគ្នាស្រក់ទឹកភ្នែកតាមគ្នា ខណៈលោកយាយដែលជាម្លប់កូនចៅ កំពុងតែចាប់ផ្តើមចាំកូនចៅលែងបាន ត្រូវបានចៅប្រុសបីចូលរួមពិធីស្រោចទឹកខ្យងសុំាងតាមប្រពៃណីថៃ។

អាពាហ៍ពិពាហ៍ខាងលើ ត្រូវបានប្រារព្ធឡើងក្នុងទឹកដី ស្រុក Det Udom ខេត្ត Ubon Ratchathani ដែល​បាន​ក្លាយ​ជា​រូបភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​លោក​យាយ​ដែល​បានមក​ចូល​រួម​ក្នុង​ពិធី​របស់​ចៅ ប៉ុន្តែដោយសារតែលោកយាយចាស់ហើយ ទើបមិនអាចដើរបាន ប៉ុន្តែជាថ្ងៃដ៏ពិសេសរបស់ចៅស្រីជាទីស្រឡាញ់ទើបលោកយាយសុខចិត្តមកចូលរួមពិធីមង្គលការរបស់ចៅស្រីដោយមានវត្តមានចៅៗជួយដឹកជួយគ្រា ព្រមជាមួយការជូនពរចៅស្រី និងកូនកំលោះរស់នៅប្រកបដោយសុភមង្គលធ្វើឱ្យកូនក្រមុំស្រក់ទឹកភ្នែកដោយក្តីរំភើប។ ក្រោយពីរូបភាពនិងកម្រងវីដេអូត្រូវបានចែករំលែកក៏មានអ្នកចូលមើល និងចូលរួមអបអរថែមទាំងជូនពរលោកយាយអោយមានអាយុយឺនយូរសុខភាពរឹងមាំនិងនៅជាម្លប់ដល់កូនចៅលោកយាយអោយបានយូរអង្វែង៕

អត្ថបទ៖ Bee
ប្រភព៖ ch7

Share This Post: