អន្តរជាតិ

រំជួលចិត្ត! កូនស្រី​តូច​ទៅចូលរួម​កម្មវិធី​ទទួល​សញ្ញាបត្រ​របស់​ឪពុក​ ព្រមទាំងថត​រូបអោយឳពុកយ៉ាងមានមោទនភាព​

BY
autoadmin
May 20, 2022

នៅថ្ងៃបញ្ចប់ការសិក្សា យើងតែងតែឃើញឪពុកម្តាយមកអបអរសាទរកូនៗដោយក្តីរីករាយ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ឃើញ​កូន​សម្លឹង​មើល​ថ្ងៃ​បញ្ចប់​ការ​សិក្សា​របស់​ឪពុក​ម្តាយ​ដោយ​ទឹក​ភ្នែក​រីករាយ​ទេ? តាមប្រភពព័ត៌មាន khoasod បានអោយដឹងថា រឿងរ៉ាវដ៏គួរអោយរំភើបបានកើតឡើងកាលពី ថ្ងៃទី ១៥ ខែឧសភា អ្នកប្រើប្រាស់ Twitter @elenaxlugo បានបង្ហោះរូបថតឪពុក-កូនមួយសន្លឹក ដែលធ្វើឲ្យនាងមានភាពកក់ក្តៅ និងអ្នកនិយមលេង twitter ក៏ទទួលបានអារម្មណ៍កក់ក្តៅនេះដូចគ្នា នៅពេលដែលឃើញ រូបភាពនោះ។ នាងបានរៀបរាប់ថា « នាងបានធ្វើដំណើរទៅចូលរួមកម្មវិធីប្រគល់សញ្ញាប័ត្ររបស់ប្អូនប្រុស ដោយចៃដន្យនាងបានសង្កេតឃើញមានក្រុមគ្រួសារមួយដែលមានតែ ឳពុកនិងកូនស្រី អាយុប្រហែល ៥ទៅ៦ឆ្នាំ កំពុងតែថតរូបជាមួយគ្នាយ៉ាងមានក្តីសុខ។ ក្នុងនោះកូនស្រីធ្វើជាអ្នកថតរូបឱ្យឪពុកដោយប្រើទូរស័ព្ទដៃខ្នាតតូចថតអោយឳពុក ព្រមជាមួយនឹងក្រសែភ្នែកយ៉ាងមោទនភាពចំពោះឳពុករបស់នាង ចំណែកឳពុកនាងគឺដៃកាន់បាច់ផ្កាព្រមទាំងពាក់មួកទទួលសញ្ញាប័ត្រឈរញញឹមទៅកាន់កូនស្រីតែ២នាក់ឳពុកកូន»

ចំណែកអ្នកលេង twitter នោះក៏បានរៀបរាប់បន្ថែមថា នៅថ្ងៃនោះ នាងបានថតរូបជាមួយឪពុក និងកូនផងដែរ ប៉ុន្តែ​ដោយ​សារ​តែ​មាន​ឧបសគ្គ​ផ្នែក​ភាសា ទើបធ្វើអោយមិនសូវយល់ច្បាស់អំពី​សាច់​រឿង​ទាំង​មូល​។ ដឹង​តែ​ឪពុក​ម្នាក់​នេះ​រៀន​ចប់​សាកល​វិទ្យាល័យ​កាលីហ្វ័រញ៉ា ផ្នែកច្បាប់តែប៉ុណ្ណោះ៕

អត្ថបទ៖ Bee

ប្រភព៖khaosod

Share This Post: