អន្តរជាតិ

រកឯណាបានឪពុកក្មេកបែបនេះ! បុរសម្នាក់ប្រកាសរើសកូនប្រសារ មករៀបការជាមួយកូនស្រីដែលកំពុងមានផ្ទៃពោះ ព្រមទាំងមានប្រាក់ខែអោយទៀត

BY
autoadmin
May 20, 2022

តាមប្រភពព័ត៌មានរបស់តៃវ៉ាន់បានចុះផ្សាយពីករណីដែលកំពុងតែល្បីមួយ ដោយបុរសចំណាស់ម្នាក់បានប្រកាសរកកូនប្រសារប្រុស ដោយមិនខ្វល់ពីលុយកាក់ហើយថែមទាំងឱ្យប្រាក់ខែថែមទៀត ដើម្បីរៀបការជាមួយកូនស្រីរបស់ខ្លួនដែលកំពុងមានផ្ទៃពោះ។ បើតាមសារដែលបុរសជាឪពុកបានបង្ហោះ គឺគាត់ត្រូវការបុរសដែលជាមនុស្សសាមញ្ញៗ ចិត្តល្អ ហើយមិនចាំបាច់ជាមនុស្សមានទ្រព្យ ព្រោះគ្រួសារគាត់មានសេដ្ឋកិច្ចល្អ ដើម្បីមករៀបការជាមួយកូនស្រីរបស់ខ្លួនដែលមានវ័យទើបតែ ២៣ឆ្នាំ មានផ្ទៃពោះ ៤ខែទាំងមិនទាន់រៀបការ ដោយសារមិត្តប្រុសមិនទទួលខុសត្រូវហើយគេចខ្លួនបាត់។ ជាមួយគ្នានេះ គាត់នឹងផ្ដល់ប្រាក់ខែសម្រាប់ចាយវាយក្នុងមួយខែ ២០០,០០០យ៉ន់ ដោយរស់នៅហូបចុកលើគាត់មួយចប់ តែត្រូវមើលថែកូនស្រីក៏ដូចជាចៅរបស់គាត់ឱ្យបានល្អ។

 

យ៉ាងណាមិញ ក្រោយពីបុរសជាឪពុកបានបង្ហោះដូច្នេះ ក្រោយមកក៏មានគណនីហ្វេសប៊ុក របស់មេធាវីជនជាតិតៃវ៉ាន់ម្នាក់ បានធ្វើការ repost សារដែលឳពុករូបនោះបានបង្ហោះ ថែមទាំងបញ្ចេញមតិថា នៅក្នុងច្បាប់រដ្ឋប្បវេណីមិនបានបង្គាប់អោយក្មេងត្រូវប្រើនាមត្រកូលរបស់ឳពុកទៀតហើយ គឺកូនងាចប្រើនាមត្រកូលរបស់ម្ដាយបាន។ ប៉ុន្តែចំពោះរឿងប្រកាសរកឪពុកឱ្យក្មេងក្នុងផ្ទៃនេះ អាចនឹងមិនមែនជារឿងងាយទេ ទោះបុរសនោះពេញចិត្តក៏ដោយ ព្រោះនៅមានឧបសគ្គខាងផ្លូវច្បាប់។ ជាក់ស្ដែងបុរសម្នាក់នោះមិនអាចក្លាយជា ឪពុករបស់ក្មេងបានទេ ព្រោះមិនមានជាប់សាច់ឈាមបង្កើត ហើយប្រសិនបើបុរសម្នាក់ត្រូវបានជួលឱ្យទទួលសិទ្ធិធ្វើជាឪពុករបស់កូននោះ គាត់អាចមានទោសពីបទក្លែងបន្លំឯកសារក្រោមច្បាប់ស្តីពីការធ្វើឱ្យមន្ត្រីរដ្ឋាភិបាលផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសនៅពេលដែលឪពុកពិតប្រាកដបានបង្ហាញខ្លួន៕

 

អត្ថបទ៖ Bee

ប្រភព៖khaosod

 

Share This Post: