អន្តរជាតិ

ហេតុតែចង់ស្អាតជាងមុន តារាស្រីឥណ្ឌាម្នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយធ្វើការបូមសម្រកខ្លាញ់នៅគ្លីនិកមួយ

BY
autoadmin
May 21, 2022

ឥណ្ឌា៖ យោងតាមសារព័ត៌មានរបស់ straits time បានរាយការណ៍ថា ប៉ូលីសរដ្ឋ Karnataka ភាគនិរតីនៃប្រទេសឥណ្ឌា កាលពីថ្ងៃទី១៨ ខែឧសភា ប្រកាសថា អ្នកនាង Jain Raj អាយុ ២១ឆ្នាំ ជាតារាសម្តែងទូរទស្សន៍ និងភាពយន្តនៅក្នុងប្រទេសឥណ្ឌា បានទទួលមរណភាព ដោយសារគាំងបេះដូងភ្លាមៗ បន្ទាប់​ពីធ្វើការ​បូបខ្លាញ់សម្រកទំងន់កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា។

 

ជីដូនរបស់តារាសម្តែង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ចៅស្រីបានសុំគ្រួសារចំនួន ១៥ ម៉ឺនរូពីឥណ្ឌា (ប្រហែលជាង ២០០០ ដុល្លារ) ដើម្បីចំណាយលើការបូមខ្លាញ់ ប៉ុន្តែគ្រួសារបានបដិសេធ ហើយ​ក៏​បានក្រើន​រំលឹក​នាងថា យុវនារី​រូប​នេះ​មាន​រាង​ស្អាតស្រាប់ហើយ ដូច្នេះ​ហើយ​មិន​ចាំ​បាច់​ទៅ​បូមខ្លាញ់ទេ។ ក្រោយមក Jain Raj បានប្រមូលលុយរបស់ខ្លួនឯងដែលមាន ហើយ​ទៅ​ទទួល​ការ​បូម​ខ្លាញ់​នៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុង Bengaluru ឬ Bangalore រាជធានីនៃ Karnataka ដោយមិនបានប្រាប់ឪពុកម្តាយរបស់នាងឡើយ។ ក្រោយមក នាង​ក៏ជួបនឹងផលវិបាកភ្លាមៗ ហើយ​ក៏ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ប៉ុន្តែក៏ត្រូវបាត់បង់ជិវិតតែម្ដង ដោយមិនអាចសង្គ្រោះបានឡើយ។ លោក Winai Patil ស្នងការរងប៉ូលិសបាននិយាយថា ប៉ូលីសកំពុងស៊ើបអង្កេតការស្លាប់របស់ Jain Raj តាមសំណើររបស់ឪពុកនាង ដែល​ថា​គ្លីនិក​នោះមាន​កំហុស​ក្នុង​ការ​ធ្វេសប្រហែស​នាំ​ឱ្យ​កូនស្រី​គាត់​ស្លាប់ ដោយសារតែឳពុកនាងនៅតែជឿជាក់ថា កន្លងមកកូនស្រីលោកមានសុខភាពល្អណាស់ នាងថែមទាំងរួសរាយទៀតផង៕

អត្ថបទ៖ Bee

ប្រភព៖ straitstimes

Share This Post: